នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin ត្រូវធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីរដ្ឋមន្រ្តីរបស់គាត់ម្នាក់តេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាសថា លោកនឹងនៅដាច់ដោយឡែកពីគេ បន្ទាប់ពីរដ្ឋមន្រ្តីម្នាក់បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ លោកបានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយនិយាយថា លោកនឹងនៅដាច់ដោយឡែករហូតដល់ថ្ងៃសុក្រអាទិត្យក្រោយ ហើយបន្តធ្វើការងារពីផ្ទះរបស់លោក។ លោក Muhyiddin បានកត់សម្គាល់ថា លោកបានមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីកិច្ចការសាសនា គឺលោក Zulkifli Mohamad al-Bakri ដែលក្រោយមកគាត់បានតេស្ដវិជ្ជមានជាមួយជំងឺនេះ។

នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin បាននិយាយថា គាត់មានការប្រជុំជាមួយរដ្ឋមន្ត្រីសាសនាលោក Zulkifli Mohamad al-Bakri កាលថ្ងៃសៅរ៍កន្លងទៅនេះ។ វាមិនច្បាស់ទេថា តើចាប់តាំងពីមានការប្រជុំនោះមក លោក Muhyiddin បានតេស្ដសាកល្បងរកជំងឺរាតត្បាត COVID-19 ម្ដងរួចហើយ ឬនៅ។ គួរឱ្យដឹងផងដែរថា ការផ្ទុះឡើងនៅក្នុងប្រទេសម៉ាឡេស៊ីឥឡូវនេះត្រូវបានគេមើលឃើញថា បានគ្រប់គ្រងល្អភាគច្រើន ប៉ុន្តែយ៉ាងណាមានករណីថ្មីប្រហែល ១៥០០ករណី ត្រូវបានបញ្ជាក់ក្នុងអំឡុងពេល ៥ថ្ងៃ នៅដើមខែតុលានេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK