ខ្មែរណូត

ស្វែងរក

  • កីឡា

    ឱកាសក្លាយជាគ្រូបង្វឹក Real Madrid នៅនឹងមុខ ប៉ុន្ដែលោក Conte បែរជាច្រានចោលឱកាសមាសនេះទៅវិញ

    BY Khmernote Media June 8, 2018
    ឱកាសក្លាយជាគ្រូបង្វឹក Real Madrid នៅនឹងមុខ ប៉ុន្ដែលោក Conte បែរជាច្រានចោលឱកាសមាសនេះទៅវិញ

    គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បានច្រានចោលឱកាសក្លាយជាគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Di Marzio។

    ថ្វីត្បិតតែពេលនេះលោក Antonio Conte កំពុងមានភាពមិនសប្បាយចិត្តជាមួយនឹងក្លឹបតោខៀវ Chelsea ដែលកំពុងស្វែងរកគ្រូបង្វឹកថ្មីមកជំនួសដំណែងរបស់លោកក៏ដោយ ក៏គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះនៅតែមានភាពស្ទាក់ស្ទើរក្នុងការលាលែងពីដំណែងគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea ដដែល។ តាមការព្យាការណ៍ទុក លោក Conte អាចនឹងបង្ខំអោយលាលែងពីដំណែងជាគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea មុនពេលរូបលោកបញ្ចប់កុងត្រាជាមួយនឹងក្លឹប។

    បន្ទាប់ពីលោក Zinedine Zidane លាលែងពីដំណែងគ្រូបង្វឹករួចមក គិតមកដល់ពេលនេះកៅអីគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid មិនទាន់ស្វែងរកឃើញម្ចាស់នៅឡើយទេ។ លោក Conte គឺជាគោលដៅសំខាន់របសក្លឹប Real Madrid ប៉ុន្ដែលោក Conte បានច្រានឱកាសនេះចោលដោយសារតែលោក Conte ខ្លាច Real Madrid មិនអាចទទួលយកយុទ្ធសាស្រ្ដក្នុងការដឹកនាំរបស់គាត់។

    បុត្រ

    ប្រភព៖ Di Marzio

    Share This Post:
    MPO4D jitutoto mpo4d Mpoplay