ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបអាយុ១៦ឆ្នាំសោះយុវជនម្នាក់នេះអាចរកប្រាក់បានរាប់ម៉ឺនដុល្លារពីអាជីវកម្មលក់ស្បែកជើង Online (មានវីដេអូ)

    BY autoadmin October 7, 2020
    ទើបអាយុ១៦ឆ្នាំសោះយុវជនម្នាក់នេះអាចរកប្រាក់បានរាប់ម៉ឺនដុល្លារពីអាជីវកម្មលក់ស្បែកជើង Online (មានវីដេអូ)

    សិង្ហបុរី៖ ទើបនឹងមានអាយុ ១៦ ឆ្នាំសោះយុវជនសិង្ហបុរីម្នាក់ត្រូវបានសារព័ត៌មាន Channel News Asia រាយការណ៍ថា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីវកម្មលក់ស្បែកជើងប៉ាត់តាតាមបណ្តាញអ៊ីនធឺណិតដោយក្នុងមួយខែរូបគេអាចរកប្រាក់បានរហូតដល់ ៣០ ០០០ ដុល្លារសិង្ហបុរី (២២ ០១២ ដុល្លារអាមេរិក)។ ប្រភពខាងលើបានបន្តថា យុវជនរូបនេះមានឈ្មោះថា Remus Er ជាសិស្សកំពុងសិក្សានៅអនុវិទ្យាល័យ Geylang Methodist ក្នុងប្រទេសសិង្ហបុរី ដោយរូបគេត្រូវសិក្សានៅពេលព្រឹកនិងគ្រប់គ្រងអាជីវកម្មនៅរសៀលរហូតដល់យប់ ហើយបច្ចុប្បន្ននេះរូបគេថែមបានជួលបុគ្គលិក ៣ នាក់សម្រាប់ជួយសម្រួលអាជីវកម្មរបស់គេផងដែរ។

    យុវជន Remus Er បានឲ្យដឹងថា ស្បែកជើងដែលគេលក់នោះមានជាច្រើនម៉ាកដូចជា Nike Air Jordans និង​ Adidas Yeezys ដែលបញ្ជាទិញមកពីប្រទេសនូវែលសេឡង់ តំបន់អឺរ៉ុប និងអាមេរិក និងត្រូវបានដាក់លក់បន្តក្នុងប្រទេសសិង្ហបុរីតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់គេ និងតាមបណ្តាញសង្គមផ្សេងៗមានទាំង WhatsApp និង Telegram ផងដែរ។

    យុវជន Remus Er បានឲ្យដឹងថា គំនិតអាជីវកម្មមួយនេះបានកើតឡើងបន្ទាប់ពីគេបានចំណាយលុយអស់ប្រមាណជា ១ ០០០ សិង្ហបុរី (៧៣៣ ដុល្លារអាមេរិក) ដើម្បីប្រកួតការលេងហ្គេមមួយរហូតទទួលបានជ័យជំនះនិងទទួលបានរង្វាន់ជាស្បែកជើងប៉ាត់តាចំនួន ៥ គូ ហើយរូបគេក៏បានលក់ស្បែកជើងទាំងនោះវិញនិងបានទទួលបានលុយសរុបរហូតដល់ ២ ៥០០​ ដុល្លារសិង្ហបុរី (១ ៨៣៣ ដុល្លារអាមេរិក) ឯណោះ។

    បន្ទាប់ពីទទួលលុយ​ដ៏ច្រើនពីការលក់ស្បែកជើងនេះ រូបគេក៏ផ្តើមមានគំនិតចង់លក់ស្បែកជើង និងព្យាយាមបង្កើតអាជីវកម្មមួយនេះរហូតទទួលបានជោគជ័យដូចពេលនេះតែម្តង។ យុវជន Remus Er បានបង្ហើបឲ្យដឹងថា ខែខ្លះគេអាចលក់ស្បែកជើងបានក្នុងចន្លោះពី ២០ ០០០-៣០ ០០០ ដុល្លារសិង្ហបុរី ហើយជាងពាក់កណ្តាលនៃប្រាក់ចំណូលនេះគឺប្រាក់ចំណេញសុទ្ធតែម្តង។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះទីផ្សារស្បែកជើងប៉ាត់តានៅលើពិភពលោកមានតម្លៃរហូតដល់ ២ ពាន់លានដុល្លារអាមេរិក និងអាចឈានដល់ ៦ ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ ២០២៥ ខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: