ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភពព្រះអង្គារកំពុងខិតកៀកភពផែនដីបំផុត នៅខែតុលានេះ ហើយទាល់តែ ១៥ឆ្នាំទៀត ទើបមានព្រឹត្តិការណ៍បែបនេះម្ដងទៀត

    BY autoadmin October 6, 2020
    ភពព្រះអង្គារកំពុងខិតកៀកភពផែនដីបំផុត នៅខែតុលានេះ ហើយទាល់តែ ១៥ឆ្នាំទៀត ទើបមានព្រឹត្តិការណ៍បែបនេះម្ដងទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា ភពព្រះអង្គារនឹងមកកៀកនឹងផែនដីបំផុតពេញមួយខែតុលា ហើយវានឹងរះខ្ពស់បំផុតនៅលើមេឃនៅអំឡុងពាក់កណ្តាលអធ្រាត្រ។ ភពនេះនឹងរះនៅទិសខាងកើតរៀងរាល់ល្ងាច ខណៈរះនៅទិសខាងលិចមុនពេលថ្ងៃរះ។ ដូច្នេះប្រសិនបើលោកអ្នកបានឃើញផ្កាយពណ៌ក្រហមយ៉ាងភ្លឺចិញ្ចាច ដែលបានខិតទៅកៀកព្រះ​ច័ន្ទ​ពេញ​វង្សកាលពីចុងសប្ដាហ៍ នោះគឺជាភពព្រះអង្គារនេះឯង។

    ភពក្រហមនេះនឹងមកកៀកជិតផែនដីបំផុត នៅម៉ោង ១០ និង ១៨នាទី ព្រឹកថ្ងៃទី០៦ ខែតុលា (ម៉ោងនៅអាមេរិក) ជាមួយនឹងចម្ងាយ ៣៨,៥៨៦,៨១៦ ម៉ាយ ពីភពផែនដី ហើយវានឹងមិនមកកៀកជិតបែបនេះទៀតទេ រហូតដល់ឆ្នាំ២០៣៥ ។ កាលពីឆ្នាំ២០០៣ ភពព្រះអង្គារក៏បានខិតមកជិតផែនដីម្ដងដែរ ដោយកាលនោះគឺជាការខិតមកជិតភពផែនដីបំផុតក្នុងរយៈពេល ៦០,០០០ឆ្នាំ ជាមួយនឹងចម្ងាយ ៣៤.៦៥ លានម៉ាយប៉ុណ្ណោះ។

    នៅសប្តាហ៍ក្រោយផែនដីនឹងវិលជុំវិញចន្លោះភពព្រះអង្គារ និងព្រះអាទិត្យ ហើយបាតុភូតនោះគេហៅថា Opposition ដែលវានឹងកើតឡើងនៅថ្ងៃទី១៣ ខែតុលា នៅពេលដែលភពព្រះអង្គារនឹងស្ថិតនៅផ្នែកម្ខាងនៃភពផែនដីពីព្រះអាទិត្យ។ (ដូចរូប)

    ភពព្រះអង្គារនិងផែនដី មិនគោចរជុំវិញព្រះអាទិត្យជារង្វង់បានល្អឥតខ្ចោះ ឬសូម្បីតែវាដូចគ្នាក៏ដោយ តែផ្ទុយទៅវិញភពទាំង ២ មានគន្លងគោចរជារាងអេលីប (ពងក្រពើ)។ ឧទាហរណ៍៖ ផែនដីចំណាយពេល ៣៦៥ថ្ងៃ ដើម្បីវិលជុំវិញព្រះអាទិត្យ ខណៈភពអង្គារចំណាយពេល ៦៨៧ថ្ងៃ។ នៅពេលដែលផែនដីខិតទៅជិតព្រះអាទិត្យ ភពអង្គារនឹងឃ្លាតឆ្ងាយពីព្រះអាទិត្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: