កីឡា

GANZBERG GOLD MEDAL CONCERT 2018 មកដល់ខេត្តបន្ទាយមានជ័យ ហើយ…!

BY
Khmernote Media
June 8, 2018

នារាត្រីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅបេនឡានក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យហើយ ដោយយប់នេះនឹងមានតារាចម្រៀងល្បីៗជាច្រើនដួងមកច្រៀងកំដអ្នកខេត្តបន្ទាយមានជ័យអោយសប្បាយរីករាយ ចំនួន២យប់ជាប់ៗគ្នាតែម្តង។ បេសកកម្មប្រគុំតន្ត្រីទេសចរណ៍ដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 បានធ្វើដំណើរទៅកាន់ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ រួចមកហើយដោយបង្កភាពសប្បាយរីករាយយ៉ាងខ្លាំងដល់ទស្សនិកជន។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: