ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោកនិយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ

    BY autoadmin October 7, 2020
    ប្រធានអង្គការសុខភាពពិភពលោកនិយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ

    ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់ក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការសុខភាពពិភពលោកថា វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 អាចត្រៀមរួចរាល់នៅដំណាច់ឆ្នាំនេះ។ លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាព និងការប្តេជ្ញាចិត្តដោយមេដឹកនាំទាំងអស់ ដើម្បីធានាការចែកចាយវ៉ាក់សាំងស្មើគ្នា នៅពេលប្រទេសពួកគេមានវ៉ាក់សាំង។

    COVAX ដែលផ្ដួចផ្ដើមដោយ WHO កំពុងមានវ៉ាក់សាំងពិសោធន៍ចំនួន ៩ ដោយមានគោលបំណងចែកចាយវ៉ាក់សាំងចំនួន ២ពាន់លានដូស នៅចុងឆ្នាំ២០២១។​

    នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរយៈពេល ២ថ្ងៃ ដើម្បីពិនិត្យលើការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត COVID-19 នេះ អង្គការសុខភាពពិភពលោកក៏បានឮការអំពាវនាវពីប្រទេសនានា រួមមាន៖ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងអូស្រ្តាលី ដែលចង់ឱ្យអង្គការនេះមានកំណែទម្រង់ដើម្បីពង្រឹងខ្លួនឡើងវិញ។

    ក្នុងនោះលោក Tedros បានមានប្រសាសន៍ថា៖«យើងសង្ឃឹមថានឹងទទួលបាននូវមេរៀនជាក់ស្តែងដែលយើងអាចអនុវត្ត និងរារាំងកុំឱ្យកើតមានរឿងដដែលៗ។ ប៉ុន្តែខ្ញុំចង់ធានាដល់អ្នកថា អង្គការសុខភាពពិភពលោកត្រៀមខ្លួនជាស្រេច ដើម្បីរៀនសូត្រពីរឿងនេះ ហើយនឹងផ្លាស់ប្តូរអង្គការនេះ»៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: