ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមរំពឹងថា នឹងសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្លួនជាអ្នកផលិត លើមនុស្សនៅឆ្នាំក្រោយនេះ

    BY autoadmin October 7, 2020
    វៀតណាមរំពឹងថា នឹងសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលខ្លួនជាអ្នកផលិត លើមនុស្សនៅឆ្នាំក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលវៀតណាមជាអ្នកផលិត ត្រូវបានគេរំពឹងថា នឹងទទួលបានអាជ្ញាប័ណ្ណសម្រាប់ការសាកល្បងលើមនុស្សនៅខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីការធ្វើសាកល្បងលើសត្វមានលទ្ធផលល្អរួចហើយនោះ។ យោងតាមលោក Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាលនៃក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៤ នៅប្រទេសវៀតណាម កំពុងស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នេះ។

    ក្នុងចំណោមនោះមាន ១ ស្រាវជ្រាវដោយវិទ្យាស្ថានវ៉ាក់សាំងនិងជីវវេជ្ជសាស្ត្រ (IVAC) និង ១ ទៀតដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology Ltd Co. ដែលវ៉ាក់សាំងទាំង ២ បានបង្ហាញលទ្ធផលវិជ្ជមានល្អ។ វ៉ាក់សាំង IVAC ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍មួយនៅសហរដ្ឋអាមេរិក ដើម្បីធ្វើតេស្តដែលនឹងត្រូវចំណាយប្រហែល ១ លានដុល្លារអាមេរិក រួមទាំងការតេស្តសាកល្បងលើសត្វស្វា។ ចំណែកវ៉ាក់សាំងរបស់ក្រុមហ៊ុន Nanogen​ កំពុងត្រូវបានសាកល្បងនៅវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាត។ ទោះយ៉ាងណាក្រសួងសុខាភិបាលបានស្នើសុំឱ្យក្រុមហ៊ុន បញ្ជូនគំរូវ៉ាក់សាំងទៅកូរ៉េខាងត្បូងដើម្បីធ្វើតេស្តបន្ថែម។

    លទ្ធផលនៃការធ្វើតេស្តនេះត្រូវបានគេសង្ឃឹមថានឹងត្រូវប្រកាសនៅខែធ្នូឆ្នាំនេះ ហើយគេរំពឹងថា ក្រសួងសុខាភិបាលវៀតណាមនឹងទទួលបានអាជ្ញាប័ណ្ណក្នុងខែនេះ សម្រាប់ការសាកល្បងលើមនុស្សនៅក្នុងធ្នូខាងមុខ។ មួយឆ្នាំក្រោយមកទៀត ប្រទេសវៀតណាមអាចនឹងបញ្ចប់ការសាកល្បងវ៉ាក់សាំងលើកទី៣ របស់ខ្លួន ហើយនៅពេលនោះពួកគេនឹងមានទិន្នន័យគ្រប់គ្រាន់ដើម្បីអាចសម្រេចបានថា តើវ៉ាក់សាំងនឹងត្រូវបានចុះបញ្ជីឱ្យប្រើប្រាស់ទូលំទូលាយ ឬយ៉ាងណា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: