ខ្មែរណូត

ស្វែងរក

  • កីឡា

    Ronaldo អាចនឹងត្រូវលោក Perez យកធ្វើជានុយដើម្បីដោះដូរជាមួយនឹង Neymar

    BY Khmernote Media June 9, 2018
    Ronaldo អាចនឹងត្រូវលោក Perez យកធ្វើជានុយដើម្បីដោះដូរជាមួយនឹង Neymar

    ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez កំពុងធ្វើអោយខ្សែប្រយុទ្ធ Cristiano Ronaldo មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណែងលោកនៅក្នុងក្លឹបហើយក៏មានបំណងចង់ចាកចេញពីក្លឹបដូចគ្នា ស្របពេលដែលលោក Perez ត្រៀមខ្លួនរួចជាស្រេចក្នុងការទិញខ្សែប្រយុទ្ធ Neymar ពីក្លឹប PSG។

    យោងតាមការបញ្ចាក់របស់សារពត៌មាន Don Balon បានអោយដឹងថា៖ លោក Perez បានរៀបចំត្រៀមផ្ដល់ខ្សែប្រយុទ្ធ Ronaldo ទៅអោយក្លឹប PSG ដើម្បីជាថ្នូរក្នុងការសុំទិញ Neymar ពីក្លឹប PSG បូករួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើ។

    ក្លឹបអធិរាជសរ Real Madrid ដែលជាយក្សនៅក្នុងលីគកំពូល Laliga ត្រូវបានគេរាយការណ៍ថា៖ កំពុងតាមប្រមាញ់ Neymar ពីក្លឹប PSG តាំងពីខែមករាមកម្លេះហើយចាត់ទុក Neymar គឺជាគោលដៅសំខានរបស់ក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ ដូចគ្នានឹងនោះដែរ Ronaldo អាចនឹងត្រូវក្លឹប Real Madrid យកធ្វើជាថ្នូរក្នុងការដោះដូរជាមួយនឹងក្លឹប PSG ឫក៏ Real Madrid លក់អោយក្លឹបបិសាចក្រហម Manchester United ប្រសិនបើ Ronaldo ចង់ត្រលប់ទៅកាន់ក្លឹបចាស់គេវិញ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay