ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីតាលីចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ជាដាច់ខាតនៅទីសាធារណៈ ក្នុងបំណងទប់ស្កាត់ការរីករាលដាលជាថ្មីនៃជំងឺកូវីដ១៩

    BY autoadmin October 8, 2020
    អ៊ីតាលីចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ជាដាច់ខាតនៅទីសាធារណៈ ក្នុងបំណងទប់ស្កាត់ការរីករាលដាលជាថ្មីនៃជំងឺកូវីដ១៩

    ប្រទេសអ៊ីតាលីបានចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ នៅគ្រប់ទីសាធារណៈខាងក្រៅទូទាំងប្រទេស ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ជនជាតិអ៊ីតាលីក៏នឹងត្រូវពាក់ម៉ាស់នៅទីខាងក្នុង (indoor) ដូចគ្នា លើកលែងតែផ្ទះឯកជនខ្លួនឯងតែប៉ុណ្ណោះ។ ការដាក់ចេញនេះឆ្លើយតបទៅនឹងការកើនឡើងករណីនាពេលថ្មីៗនេះ ទោះបីជាវានៅមានចំនួនតិចតួចក៏ដោយ។

    នាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា វិធានការចាំបាច់ត្រូវតែមាន ដើម្បីជៀសវាងការវិលត្រឡប់ទៅរកការចាក់សោរសេដ្ឋកិច្ច ដែលកំពុងរងការបំផ្លិចបំផ្លាញស្រាប់ហើយនោះ។ លោកបានមានប្រសាសន៍ថា​៖«ចាប់ពីពេលនេះតទៅម៉ាស់ត្រូវតែពាក់ ហើយឧបករណ៍ការពារត្រូវតែយកមកជាមួយ នៅពេលយើងចាកចេញពីផ្ទះ។ យើងត្រូវតែពាក់វាគ្រប់ពេល លើកលែងតែយើងស្ថិតក្នុងស្ថានភាពនៅដាច់តែឯង»។

    ម៉ាស់ក៏ត្រូវពាក់នៅក្នុងហាង ការិយាល័យ ការដឹកជញ្ជូនសាធារណៈ និងនៅតាមបារនិងភោជនីយដ្ឋាន នៅពេលដែលអ្នកមិននៅអង្គុយមួយកន្លែង។ វិធានការណ៍ត្រូវបានអនុវត្តរួចហើយនៅផ្នែកខ្លះនៃប្រទេសអ៊ីតាលី ដែលកំពុងមានការកើនឡើងនៃការឆ្លងដូចជាទីក្រុងរ៉ូម ប៉ុន្តែការប្រកាសចុងក្រោយនេះតម្រូវឱ្យអនុវត្តពេញទូទាំងប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: