ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តំបន់មួយចំនួនក្នុងប្រទេសចិនផ្តើមអនុវត្តច្បាប់ហាមហាត់មិនឲ្យមន្ត្រីរាជការទទួលទានគ្រឿងស្រវឹងនៅថ្ងៃធ្វើការងារ ដើម្បីឲ្យពួកគេអាចផ្តោតអារម្មណ៍លើការងារបានល្អនិងរក្សារូបភាពល្អឲ្យរដ្ឋាភិបាលចិនទាំងមូល

    BY autoadmin October 9, 2020
    តំបន់មួយចំនួនក្នុងប្រទេសចិនផ្តើមអនុវត្តច្បាប់ហាមហាត់មិនឲ្យមន្ត្រីរាជការទទួលទានគ្រឿងស្រវឹងនៅថ្ងៃធ្វើការងារ ដើម្បីឲ្យពួកគេអាចផ្តោតអារម្មណ៍លើការងារបានល្អនិងរក្សារូបភាពល្អឲ្យរដ្ឋាភិបាលចិនទាំងមូល

    ចិន៖ តំបន់ជាច្រើននៅក្នុងប្រទេសចិនបានផ្តើមអនុវត្តច្បាប់ថ្មីមួយគឺហាមឃាត់មិនឲ្យគ្រប់មន្ត្រីរាជការនិងបុគ្គលិកបម្រើការងារនៅក្នុងស្ថាប័នរដ្ឋទទួលទានគ្រឿងនោះទេបន្ទាប់ពីពួកគេបញ្ចប់ការងាររួច ដែលការអនុវត្តច្បាប់នេះគឺដើម្បីជំរុញឲ្យមន្ត្រីរាជការនិងបុគ្គលិកទាំងនោះអាចផ្តោតអារម្មណ៍ចំពោះការងារបានល្អនិងដើម្បីរក្សារូបភាពល្អត្រឹមត្រូវសម្រាប់រដ្ឋាភិបាលចិនទាំងមូលផងដែរ។ ការអនុវត្តច្បាប់នេះនឹងត្រូវធ្វើឡើងសម្រាប់តែថ្ងៃធ្វើការងារប៉ុណ្ណោះ (ច័ន្ទ-សុក្រ) ហើយសម្រាប់នៅថ្ងៃចុងសប្តាហ៍បុគ្គលិករបស់រដ្ឋាភិបាលចិនទាំងអស់អាចរីករាយក្នុងការទទួលទានគ្រឿងស្រវឹងបានជាធម្មតា។

    បើតាមអាជ្ញាធរចិនបានបន្ថែមថា ការអនុវត្តច្បាប់ខាងលើនេះក៏អាចកាត់ បន្ថយការសូកប៉ាន់និងអំបើពុករលួយមួយចំនួន ដែលតែងកើតមាននៅកន្លែងផឹកស៊ីបានផងដែរ ហើយជាងនេះទៅទៀតវាក៏បានចូលរួមចំណែកកាត់បន្ថយការចំណាយអត់ប្រយោជន៍របស់បុគ្គលិកទាំងអស់នោះទៀតផង។ យ៉ាងណាក្តី សម្រាប់បុគ្គលិកណាដែរត្រូវការទទួលទានគ្រឿងស្រវឹងជាចាំបាច់ត្រូវសូមការអនុញ្ញាតពីថ្នាក់លើជាមុនសិន ដោយត្រូវប្រាប់ពីមូលហេតុច្បាស់លាស់ ទីកន្លែង និងបរិមាណគ្រឿងស្រវឹងដែលត្រូវទទួលទានផងដែរ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ច្បាប់នេះនៅមិនទាន់អនុវត្តទូទាំងប្រទេសចិននៅឡើយទេ ដោយទើបតែអនុវត្តនៅក្នុងទីក្រុង Nanjing ខេត្ត Gansu ខេត្ត Qinghai ហើយបើនៅក្នុងតំបន់ Nanyang វិញ មន្ត្រីរាជការទាំងអស់នឹងត្រូវធ្វើតេស្តពិនិត្យរកកម្រិតជាតិអាកុលយ៉ាងហោចណាស់ម្តងក្នុងមួយខែ​ ដើម្បីតាមដានឲ្យដឹងថា ពួកគេពិតជាបានអនុវត្តច្បាប់មិនផឹកគ្រឿងស្រវឹងនៅក្នុងថ្ងៃធ្វើការងារប្រាកដមែន៕

    អត្ថបទ៖ភក្តី

    ប្រភព៖ Daily Mail

    Share This Post: