ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុមថ្នាលយុវជន Youngchester FT សុំសាកសមត្ថភាពជាមួយនឹងថ្នាលយុវជន Phnom Penh Crown U17 នៅក្នុងថ្ងៃស្អែកនេះក្នុងកីឡាដ្ឋាន RSN

    BY Khmernote Media June 9, 2018
    ក្រុមថ្នាលយុវជន Youngchester FT សុំសាកសមត្ថភាពជាមួយនឹងថ្នាលយុវជន Phnom Penh Crown U17 នៅក្នុងថ្ងៃស្អែកនេះក្នុងកីឡាដ្ឋាន RSN

    ថ្នាលយុវជនរបស់ក្រុម Youngchester FT ដែលជាក្រុមទើបនឹងឡើងជើងខ្លាំងនៅក្នុងឆ្នាំនេះនឹងធ្វើដំណើរទៅលេងម្ចាស់ផ្ទះ Phnom Penh Crown U17 នៅក្នុងថ្ងៃអាទិត្យស្អែកនេះក្នុងជំនួបមិត្តភាពយុវជនក្រោមអាយុ 18 ឆ្នាំ។

    នាព្រឹកថ្ងៃអាទិត្យ ទី10 ស្អែកនេះវេលាម៉ោង 8:00 នាទីព្រឹកនៅក្នុងកីឡាដ្ឋាន RSN របស់ក្លឹប Phnom Penh Crown នឹងមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំរវាងម្ចាស់ផ្ទះថ្នាលយុវជន Phnom Penh Crown U17 ប៉ះជាមួយនឹងក្រុមថ្នាលយុវជន Youngchester FT។

     

    តាមសម្ដីរបស់លោក ផៃ បរិញ្ញា ដែលជាស្ថាបនិកនិងជាគ្រូបង្វឹកផ្ទាល់របស់ក្រុម Youngchester FT បានអោយដឹងថា៖ ក្នុងរយៈចុងក្រោយនេះ លោកសង្កេតឃើញថាកូនក្រុមរបស់លោកបង្ហាញទំរង់លេងល្អមែនទែន ហើយនៅក្នុងការប្រកួតមិត្តភាពប៉ុន្មានប្រកួតចុងក្រោយនេះគឺមិនដែលស្គាល់ពាក្យថាចាញ់ឡើយ ជាពិសេសក្រុម Youngchester FT របស់លោកយកឈ្នះក្រុម Daniel FC ដែលជាក្រុមខ្លាំងនៅក្នុងរាជធានីភំ្នពេញទៀតផងនៅក្នុងជំនួបមិត្តភាព។

    លោក ផៃ បរិញ្ញា បានបង្ហើបថា៖ ក្រុមរបស់លោកនឹងមានគំរោងចេញទៅប្រកួតមិត្តភាពនៅឯប្រទេសថៃ តាមការអញ្ចើញរបស់ថ្នាលយុវជនរបស់សាលាមួយនៅក្នុងទីក្រុង Bangkok។

    លោក បរិញ្ញា បានបន្ដទៀតថា៖ ក្រុមថ្នាលយុវជនជម្រើសខេត្ត Huahin របស់ប្រទេសថៃក៏សុំសាកសមត្ថភាពជាមួយនឹងក្រុមរបស់លោកផងដែរ។ ប៉ុន្ដែអ្វីដែលលោកគិតនៅពេលនេះគឺធ្វើយ៉ាងណាបង្វឹកក្រុមរបស់លោកយកឈ្នះម្ចាស់ផ្ទះ Phnom Penh Crown U17 អោយបាននៅថ្ងៃស្អែក។ 

    បុត្រ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay