ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ឱ្យលោក ដូណាល់ ត្រាំ និយាយថា គាត់អាចត្រឡប់ទៅព្រឹត្តិការណ៍សាធារណៈវិញបាននៅថ្ងៃសៅរ៍​នេះ

    BY autoadmin October 9, 2020
    គ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ឱ្យលោក ដូណាល់ ត្រាំ និយាយថា គាត់អាចត្រឡប់ទៅព្រឹត្តិការណ៍សាធារណៈវិញបាននៅថ្ងៃសៅរ៍​នេះ

    គ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា បាននិយាយថា លោក ត្រាំ បានបញ្ចប់ការព្យាបាលជំងឺ COVID-19 របស់គាត់ និងនៅតែមានស្ថេរភាពល្អចាប់តាំងពីវិលត្រឡប់មកសេតវិមាន ហើយគាត់អាចវិលត្រឡប់ទៅរកការទាក់ទងជាសាធារណៈនៅថ្ងៃសៅរ៍។ វេជ្ជបណ្ឌិត Sean Conley បាននិយាយនៅក្នុងអនុស្សរណៈមួយដែលចេញដោយសេតវិមានថា លោក ដូណាល់ ត្រាំ ពេលនេះបានធូរស្បើយហើយ និងដោយគ្មានផលប៉ះពាល់អ្វីទេ។

    រំលឹកដែរថាលោកប្រធានាធិបតីបានប្រកាសថា គាត់បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយគាត់បានរំសាយមកសេតវិមានកាលពីថ្ងៃចន្ទនេះ។ វេជ្ជបណ្ឌិត Sean Conley បាននិយាយថា៖«ចាប់តាំងពីត្រលប់មកផ្ទះវិញ ការពិនិត្យរាងកាយរបស់គាត់នៅតែមានស្ថេរភាពល្អ និងគ្មានសញ្ញាណាមួយ បង្ហាញពីការវិវត្តនៃជំងឺនោះទេ។ លោកបន្ថែមថា ថ្ងៃសៅរ៍គឺត្រូវនឹងថ្ងៃទី១០ ចាប់តាំងពីលោក ត្រាំ បានទទួលការព្យាបាល ហើយផ្អែកការធ្វើរោគវិនិច្ឆ័យលោក ត្រាំ អាចវិលត្រឡប់ការចូលរួមព្រឹត្តិការណ៍ជាសាធារណៈនៅពេលនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: