ខ្មែរណូត

ស្វែងរក

  • កីឡា

    ខេមរៈ សិរីមន្ត ច្រៀងបទថ្មីបំផុតរបស់ខ្លួន នៅលើឆាកតន្ត្រី GANZBERG ក្នុងខេត្តបន្ទាយមានជ័យ

    BY Khmernote Media June 10, 2018
    ខេមរៈ សិរីមន្ត ច្រៀងបទថ្មីបំផុតរបស់ខ្លួន នៅលើឆាកតន្ត្រី GANZBERG ក្នុងខេត្តបន្ទាយមានជ័យ

    កំពូលតារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត បានបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅនៅលើឆាកតន្ត្រី GANZBERG នៅក្នុងខេត្តបន្ទាយមានជ័យ ដោយមានមនុស្សរាប់ពាន់នាក់ឈរមើល យ៉ាងរីករាយ។ ម្ចាស់បទ “ខ្ញុំលែងត្រូវការស្នេហា” រូបនេះក៏បានច្រៀងបទចម្រៀងថ្មីបំផុតរបស់ខ្លួន គឺបទ “ខ្លុយយើង” រៀបរាប់ពីខ្លុយខ្មែរ ជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍នៅលើឆាកតន្ត្រី GANZBERG កាលពីយប់មិញ ដោយលោកអះអាងមិនធ្លាប់បានច្រៀងបទនេះពីមុនឡើយនៅលើឆាកប្រគុំតន្ត្រី។

    គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ធ្វើឡើងដើម្បីអបអរសាទរស្រាបៀរ GANZBERG ដែលបានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោក ពីស្ថាប័នកំពូល MONDE SELECTION ចំនួន២ឆ្នាំផ្ទួនៗគ្នា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay