ខ្មែរណូត

ស្វែងរក

  • កីឡា

    តើ Video Assistant Refereeing ជួយអ្វីខ្លះដល់អាជ្ញាកណ្តាលនៅ World Cup 2018?

    BY Khmernote Media June 11, 2018
    តើ Video Assistant Refereeing ជួយអ្វីខ្លះដល់អាជ្ញាកណ្តាលនៅ World Cup 2018?

    អាជ្ញាកណ្តាលនឹងប្រើម្រាមដៃពីរធ្វើជាសញ្ញាចតុកោណនៅលើអាកាសឬចុចដៃរបស់គាត់ទៅត្រចៀករបស់គាត់ ចំណែកនៅឯបន្ទប់គ្រប់គ្រងក្នុងការប្រកួតវិញមានក្រុមការងារចំនួន០៤នាក់ភ្ជាប់ជាមួយកាមេរ៉ាចំនួន៣៣ជ្រុង រួមទាំងកាមេរ៉ា super slow motion ចំនួន០៨គ្រាប់ និងកាមេរ៉ា Ultra slow motion ចំនួន០៤គ្រាប់នៅក្នុងទីលានប្រកួត ដើម្បីតាមដានរាល់សកម្មភាពនៅក្នុងការប្រកួត។ ប្រព័ន្ធ VAR (វីដេអូជំនួយអាជ្ញាកណ្តាល) នឹងត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសរុស្ស៊ីខាងមុខនេះផងដែរ។ ប្រសិនបើអ្នកបានដឹងអ្វីពី VAR ដែលត្រូវបានគេប្រើប្រាស់ជាលើកដំបូងនៅក្នុងប្រទេសអូស្រ្តាលីកាលពីខែមេសាឆ្នាំ 2017 វាមិនទំនងជារឿងថ្មីនោះទេ។

    តើ VAR គឺជាអ្វី?

    VAR (Video Assistant Refereeing) គឺជាប្រព័ន្ធជំនួយដល់អាជ្ញាកណ្តាលក្នុងការសម្រេចចិត្តត្រឹមត្រូវច្រើនជាងមុន និងចំណុចសំខាន់ៗបំផុតនៅក្នុងការប្រកួត។ VAR គឺជំនួយដល់ការពិនិត្យមើលឲច្បាស់ និងការសម្រេចចិត្តលើឧប្បត្តិហេតុបួនប្រភេទ:
    ១. គ្រាប់បាល់ និងពិន័យបាល់ Offside
    ២. ពិន័យបាល់ Penalty ដែលត្រូវបានផ្តល់ ឬមិនផ្តល់
    ៣. ការពិន័យកាតក្រហម
    ៤. ករណីផ្តល់កាតក្រហមឬលឿង

    អាជ្ញាកណ្តាលអាចទទួលយកព័ត៌មានភ្លាមៗ ដែលបានបញ្ជូនតាមរយៈឧបករណ៍ស្តាប់ត្រចៀករបស់គាត់ ដោយក្រុមការងារត្រួតពិនិត្យ VAR ដើម្បីដឹងកាន់តែច្បាស់ថា តើគ្រាប់បាល់នោះត្រូវពិន័យ ឬក៏ offside? ហើយក្រុមការងារត្រួតពិនិត្យ VAR នឹងធ្វើការរាយការណ៍រាល់សកម្មភាពទាំងឡាយណា ដែលខ្លួនបានមកឃើញ ដើម្បីផ្តល់ភាពងាយស្រួល និងឆាប់ជំនួយដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល៕

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ BBC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay