ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Jose Mourinho អាចនឹងចាយលុយរាប់រយលានផោនដើម្បីទិញ Mbappe ពីក្លឹប PSG

    BY Khmernote Media June 11, 2018
    លោក Jose Mourinho អាចនឹងចាយលុយរាប់រយលានផោនដើម្បីទិញ Mbappe ពីក្លឹប PSG

    ក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំផែនការមួយសម្រាប់ការសុំទិញខ្សែប្រយុទ្ធ Kylian Mbappe ពីក្លឹបអ្នកមានបារាំង PSG។

    យោងតាមរបាយការណ៍មួយបានអោយដឹងថា៖ ក្លឹប PSG សង្ឃឹមថាពួកគេនឹងអាចលក់ខ្សែប្រយុទ្ធ Kylian Mbappe ចេញប្រសើរជាងលក់ខ្សែប្រយុទ្ធ Neymar។ ក្លឹប PSG ចង់រក្សាទុក Neymar អោយលេងអោយក្លឹបរហូតហើយកំពុងបញ្ចុះបញ្ចូល Neymar កុំអោយចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅនេះ ដោយ PSG ដាក់លក់ Mbappe នៅក្នុងតម្លៃនឹកស្មានពុំដល់ ខណៈដែលភ្នាក់ងាររបស់លោក Jose Mourinho កំពុងសុំចរចារដេញថ្លៃទិញខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរូបនេះ។ Mbappe ត្រូវបានគេរំពឹងទុកថា PSG អាចនឹងលក់រូបគេនៅក្នុងតម្លៃ 237លានផោន។

    តម្លៃខ្លួនដ៏ថ្លៃរបស់ Mbappe នេះត្រូវបានគេព្យាករណ៍ថាអាចនឹងធ្លាក់ថ្លៃមកត្រឹម 190លានអឺរ៉ូ វិញ ខណៈដែលក្លឹបបិសាចក្រហម Manchester United ត្រៀមយកខ្សែបម្រើប្រយុទ្ធ Anthony Martial ដើម្បីដាក់ជាថ្នូរក្នុងការសុំទិញ Mbappe ពីក្លឹប PSG។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay