ជប៉ុនប្តេជ្ញានឹងបង្កើនសមត្ថភាពប្រព័ន្ធការពារមីស៊ីលរបស់ខ្លួន ដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង
ជប៉ុននៅថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ នេះបានប្ដេជ្ញាថា នឹងបង្កើនសមត្ថភាពប្រព័ន្ធទប់ស្កាត់មីស៊ីលរបស់ប្រទេសខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានាដោយអាវុធរបស់កូរ៉េខាងជើង ដែលខ្លួនមើលឃើញថាកាន់តែមានលក្ខណៈ «ចម្រុះនិងស្មុគស្មាញ» ដូចដែលបានបង្ហាញក្នុងពិធីព្យុហយាត្រាយោធារបស់ក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍។ ជម្រាបដែរថាកាលពីថ្ងៃសៅរ៍ថ្មីៗនេះ កូរ៉េខាងជើងបានបង្ហាញមីស៊ីលផ្លោងអន្តរទ្វីបថ្មីមួយ នៅក្នុងពិធីព្យុហយាត្រាយោធារបស់ខ្លួន ដែលលើកនេះធំជាងប្រភេទពីមុនៗដែលខ្លួនធ្លាប់ប្រើទៅទៀត។ វាក៏បានបង្ហាញនូវអ្វីដែលទំនងជាកំណែថ្មីនៃមីស៊ីល ដែលអាចបាញ់ចេញពីនាវាមុជទឹកផងដែរ។

លោក Katsunobu Kato ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា៖ «ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនានាដែលមានលក្ខណៈចម្រុះនិងស្មុគស្មាញ យើងនឹងធ្វើការយ៉ាងម៉ឺងម៉ាត់ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់មីស៊ីលដ៏ទូលំទូលាយរបស់យើង។ យើងបានយល់ថាមីស៊ីលមួយចំនួន អាចធ្វើឱ្យយើងមានការលំបាកក្នុងការឆ្លើយតបជាមួយឧបករណ៍សាមញ្ញបច្ចុប្បន្នរបស់យើង»។ យ៉ាងណាលោក Katsunobu Kato បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតស្តីពីការវិភាគ ចំពោះមីស៊ីលដែលបង្ហាញដោយកូរ៉េខាងជើងនោះទេ។ លោកថាមានតែជប៉ុនខ្លួនឯងទេ ដែលនឹងបន្តសហប្រតិបត្តិការជាមួយអាមេរិកនិងប្រទេសពាក់ព័ន្ធដទៃទៀត ដើម្បីការពារប្រជាជនជប៉ុន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia