ប្រទេសម៉ាឡេស៊ីដាក់ការរឹតត្បឹតសារជាថ្មីម្ដងទៀត បន្ទាប់ពីបានប្រឈមការកើនឡើងនៃករណីជំងឺកូវីដ១៩ នាពេលថ្មីៗ
ប្រទេសម៉ាឡេស៊ីនឹងធ្វើការរឹតត្បិតទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងរដ្ឋធានីរបស់ប្រទេស បន្ទាប់ពីវាបានប្រឈមការកើនឡើងនៃករណីជំងឺ COVID-19 ថ្មីៗ។ អាជ្ញាធររបស់ប្រទេសនេះបាននិយាយថា ការរឹតបន្តឹងនឹងត្រូវធ្វើឡើងក្នុងរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធ សម្រាប់ទីក្រុងគូឡាឡាំពួ និងតំបន់ផ្សេងទៀតដូចជាស្រុករដ្ឋបាលរបស់ប្រទេស។

បញ្ហានេះកើតឡើងចំពេលដែលប្រទេសម៉ាឡេស៊ីកំពុងជួបប្រទះរលកនៃករណីថ្មីៗ ដោយមានមនុស្សជាង ៤,៤០០នាក់ ត្រូវបានបញ្ជាក់ថាឆ្លងជំងឺ COVID-19 នៅក្នុងខែនេះ។ វិធានការណ៍រួមមានការបិទសាលារៀនទាំងអស់នៅតំបន់ហាមឃាត់ ការធ្វើដំណើរអន្តរស្រុក និងហាមប្រាមមនុស្ស ៣នាក់ ឬច្រើននាក់ ចាកចេញពីផ្ទះរបស់ពួកគេ។
អាជ្ញាធរនឹងអនុញ្ញាតឱ្យប្រជាជនទៅធ្វើការ ដរាបណាពួកគេមានការអនុញ្ញាតពីនិយោជករបស់ពួកគេ ក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សេដ្ឋកិច្ច។ ការផ្ទុះឡើងនៃជំងឺ COVID-19 របស់ប្រទេសនេះស្ទើរតែបានគ្រប់គ្រង បន្ទាប់ពីប្រទេសនេះបានដាក់កម្រិតយ៉ាងតឹងរ៉ឹងនៅក្នុងខែមីនា រួមទាំងការបង្ខំឱ្យបិទអាជីវកម្មជាដើម ប៉ុន្តែពេលនេះត្រូវបានដាក់ម្ដងទៀត ដោយសារករណីបានកើនឡើងវិញ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK