ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Marco Silva ដែលជាគ្រូបង្វឹកថ្មីរបស់ Everton ចង់ឲ្យ Rooney ចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅនេះ

    BY Khmernote Media June 12, 2018
    លោក Marco Silva ដែលជាគ្រូបង្វឹកថ្មីរបស់ Everton ចង់ឲ្យ Rooney ចាកចេញពីក្លឹបនៅក្នុងរដូវក្ដៅនេះ

    លោក Marco Silva ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបស្ករគ្រាប់ Everton បានសម្រេចចិត្តថានឹងមិនបន្ដអោយខ្សែប្រយុទ្ធ Wayne Rooney ស្នាក់នៅក្លឹប Everton ទៀតទេនៅក្នុងរដូវកាលក្រោយ នេះយោងតាមការបញ្ជាក់របស់សារពត៌មាន Mirror។

    ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Rooney កំពុងមានការចចារជាមួយនឹងក្លឹបមួយនៅក្នុងលីគកំពូល MSL របស់សហរដ្ឋអាមេរិក ហើយរំពឹងទុកថាអាចនឹងឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ប៉ុន្ដែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះមិនទាន់ដាច់អាល័យជាមួយនឹងក្លឹបនៅក្នុងលីគកំពូល Premier League តតែសោះ។ Rooney កំពុងរង់ចាំការសម្រេចចិត្តលើកចុងក្រោយរបស់គ្រូបង្វឹកថ្មីលោក Marco Silva ចំពោះអនាគតរបស់គេ។

    ប៉ុន្ដែពេលនេះលោក Silva បានសម្រេចចិត្តចង់អោយ Rooney ចាកចេញពីក្លឹប Everton នៅក្នុងពេលរដូវក្ដៅនេះ ហើយលោក Silva ចង់យកខ្សែប្រយុទ្ធ James Maddison របស់ក្លឹប Norwich មកជំនួសដំណែងរបស់ Rooney វិញ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay