ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រៀបការបានពាក់កណ្តាលទី ត្រូវប៉ូលិសចុះមកបិទរោងការ និងពិន័យជាង១ម៉ឺនដុល្លារ ដោយសារតែបែបនេះ

    BY autoadmin October 17, 2020
    រៀបការបានពាក់កណ្តាលទី ត្រូវប៉ូលិសចុះមកបិទរោងការ និងពិន័យជាង១ម៉ឺនដុល្លារ ដោយសារតែបែបនេះ

    អង់គ្លេស៖ ពិធីមង្គលការមួយត្រូវបានប៉ូលិសចុះទៅបង្រ្កាបភ្លាមៗបន្ទាប់ពីកម្មពិធីមួយនេះត្រូវបានរៀបចំឡើងដោយមានភ្ញៀវចូលរួមច្រើនជាង ១០០ នាក់ ដែលការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើនដូចនេះនៅក្នុងសម័យកាលកូវីដ ១៩ គឺជាសកម្មភាពបំពានដ៏ធ្ងន់ធ្ងរទៅនឹងបំរាមរបស់អាជ្ញាធរមានសមត្ថកិច្ច។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Southall ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស កាលពីថ្ងៃអង្គារទី ១៣ តុលា កន្លងទៅនេះ។

    គួរម្លឹកជូនថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីខែសីហាកន្លងទៅអាជ្ញាធរប្រចាំទីក្រុងឡុងដ៏ធ្លាប់ចេញសេចក្តីប្រកាសកំណត់ឲ្យមានភ្ញៀវត្រឹមតែ ៣០ នាក់ប៉ុណ្ណោះអាចចូលរួមកម្មវិធីមង្គលការមួយ ហើយដោយស្ថានភាពនៃការរាតត្បាតកាន់តែអាក្រក់ឡើងនៅខែកញ្ញាអាជ្ញាធរបានជូនដំណឹងជាថ្មីម្តងទៀតដោយបន្ថយចំនួនភ្ញៀវមកសល់ត្រឹមតែ ១៥ នាក់ប៉ុណ្ណោះ។ ផ្អែកតាមសេចក្តីជូនដំណឹង ពិធីមង្គលការខាងលើនេះត្រូវបានរៀបចំឡើងដោយបំពាននឹងបំរាមរបស់អាជ្ញាធរយ៉ាងខ្លាំងតែម្តង ព្រោះមានភ្ញៀវចូលរួមរហូតដល់ជាង ១០០ នាក់ឯណោះ ហើយក្រៅពីបានផ្អាកកម្មពិធីជាបន្ទាន់ អាជ្ញាធរក៏បានពិន័យជាប្រាក់ចំនួន ១០ ០០០ ផោន (១២ ៨៩០ ដុល្លារអាមេរិក) ពីសំណាក់ម្ចាស់កម្មពិធីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: