ខ្មែរណូត

ស្វែងរក

  • កីឡា

    Real Madrid រកបានគ្រូបង្វឹកថ្មីហើយបន្ទាប់ពីការចាកចេញរបស់លោក Zidane

    BY Khmernote Media June 13, 2018
    Real Madrid រកបានគ្រូបង្វឹកថ្មីហើយបន្ទាប់ពីការចាកចេញរបស់លោក Zidane

    Real Madrid បានតែងតាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំ។ លោក Zinedine Zidane ដែលបានដឹកនាំក្លឹបនេះទទួលបានពានរង្វាន់ Champions League បីលើកជាប់ៗគ្នាបានចុះចេញពីដំណែងកាលពីខែឧសភាដោយនិយាយថាក្លិបត្រូវការ “ការលេងបែបថ្មី” ។

    គួរបញ្ជាក់ថាលោក Lopetegui បានដឹកនាំក្រុម Porto រយៈពេលពីរឆ្នាំមុនពេលចូលកាន់តំណែងក្នុងក្រុមជម្រើសជាតិអេស្ប៉ាញនៅក្នុងខែកក្កដាឆ្នាំ 2016 ។

    គ្រូបង្វឹកវ័យ 51 ឆ្នាំរូបនេះនឹងឡើងកាន់តំណែងក្រោយពីការប្រកួត World Cup ដែលចាប់ផ្តើមនៅថ្ងៃទី 14 ខែមិថុនាខាងមុខនេះ។ ទំនាក់ទំនងដ៏រឹងមាំរបស់លោក Lopetegui ជាមួយកីឡាករអេស្ប៉ាញរបស់ Real Madrid ដូចជាកីឡាករ Sergio Ramos និង Isco នឹងធានាថាគាត់នឹងទទួលបានការស្វាគមន៍ដ៏កក់ក្តៅប៉ុន្តែឥឡូវ​នេះគាត់កំពុងប្រឈមនឹងសម្ពាធដ៏ខ្លាំងមួយនៅការប្រកួត World Cup ដែលត្រូវដឹកនាំក្រុមខ្លាំងមួយទៅរកភាពជោគជ័យ។

    ប្រភព៖ BBC
    អត្ថបទ៖ ប៊ុនហួរ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay