ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បាននិយាយថា ការរឹតត្បឹតគឺចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅចំពេលដែលទ្វីបអឺរ៉ុបចាប់ផ្ដើមមានការផ្ទុះឡើងនៃករណីថ្មីៗ

    BY autoadmin October 16, 2020
    WHO បាននិយាយថា ការរឹតត្បឹតគឺចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅចំពេលដែលទ្វីបអឺរ៉ុបចាប់ផ្ដើមមានការផ្ទុះឡើងនៃករណីថ្មីៗ

    អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វិធានការរឹតត្បិតនៅក្នុងបណ្តាប្រទេសអឺរ៉ុបជាច្រើនគឺពិតជាចាំបាច់ណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។ អង្គការសុខភាពពិភពលោកនិយាយថា ចំនួនសរុបប្រចាំថ្ងៃនៃករណីជំងឺ COVID-19 នៅអឺរ៉ុបបានកើនឡើងដល់ ១២០ ០០០ នាក់ នាពេលថ្មីៗនេះ ហើយវាជាលើកទី២ នៅក្នុងខែនេះផងដែរ។ ដូច្នេះហើយនាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកលោក Hans Kluge បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរលកនៃការឆ្លងនាពេលថ្មីៗនេះ។

    លោក Hans Kluge បាននិយាយថា ករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅអឺរ៉ុបកើនឡើងទ្វេដងបើប្រៀបធៀបនឹងខែមេសា ហើយចំនួននៃការចូលមន្ទីរពេទ្យក៏កំពុងកើនឡើងផងដែរ។ លោកក៏បាននិយាយផងដែរថា ការកើនឡើងនូវករណីដែលបានបញ្ជាក់គឺជាផ្នែកមួយ ដោយសារតែសព្វថ្ងៃការតេស្ដសាកល្បងកាន់តែច្រើន។ លោក Kluge បានបន្ថែមថា ចំនួនអ្នកស្លាប់បានធ្លាក់ចុះដល់ ១ ភាគ ៥ ដោយសម្អាងលើភាពប្រសើរឡើងនៃការព្យាបាលនៅមន្ទីរពេទ្យ។ WHO ក៏បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុប ឱ្យតាមដានការរីករាលដាលនៃជំងឺផ្តាសាយនៅរដូវរដូវរងារ ដោយនិយាយថា ការរីករាលដាលទ្វេដងនៃជំងឺផ្តាសាយ និង COVID-19 អាចបន្ថែមសម្ពាធដល់វិស័យសុខាភិបាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: