អន្តរជាតិ

រដ្ឋាភិបាលថៃប្រើប្រាស់ឡានទឹកបាញ់បំបែកហ្វូងបាតុករ ដែលបានប្រមូលផ្ដុំគ្នានៅកណ្តាលក្រុងបាងកក

BY
autoadmin
October 17, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ពលរដ្ឋថៃប្រមាណ ២,០០០នាក់ បានប្រមូលផ្តុំគ្នានៅកណ្ដាលទីក្រុងបាងកក កាលពីល្ងាចថ្ងៃសុក្រ នៅក្នុងថ្ងៃទី២ នៃការតវ៉ារបស់ពួកគេ ដើម្បីទាមទារឱ្យមានកំណែទម្រង់នយោបាយ។ ការប្រមូលផ្ដុំនេះគឺប្រឆាំងនឹងក្រឹត្យបន្ទាន់ថ្មីមួយ ដែលប្រទេសថៃទើបតែបានដាក់ចេញឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីទប់ស្កាត់ក្រុមបាតុករ។ ជាក់ស្ដែងកាលពីម្សិលមិញនេះលោក ប្រាយុទ្ធ ចានអូចា បានព្រមានម្ដងហើយថា ប្រសិនបើចលាចលនៅតែមាន លោកនឹងចេញច្បាប់បំរាមគោចរបន្ថែមទៀត។

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះប៉ូលីសបានប្រើកាណុងបាញ់ទឹកជាច្រើន ដើម្បីបំបែកក្រុមសកម្មជនវ័យក្មេងៗ ដែលបានព្យាយាមរុញប៉ូលីសត្រឡប់មកវិញ ហើយអ្នកខ្លះទៀតក៏បានគប់ដបទឹកសុទ្ធមកលើក្រុមប៉ូលីស។ ក្រុមអ្នកតវ៉ាទាំងនេះក៏បានទាមទារឱ្យមានកំណែទម្រង់ ទៅលើរបបរាជានិយមរបស់ប្រទេសខ្លួនផងដែរ។ យ៉ាងណាក៏ដោយពេលនេះមេដឹកនាំបាតុកម្មសំខាន់ៗជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន រួមមានមេធាវីសិទ្ធិមនុស្សលោក Anon Nampa សកម្មជននិស្សិតលោក Parit Chiwarak និងកញ្ញា Panusaya Sithijirawattulul ។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ លីដា
ប្រភព៖ Thairath, BBC

Share This Post: