អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងចូលរួមធ្វើយុទ្ធនាការឃោសនាដោយផ្ទាល់ជួសមុខឱ្យលោក ចូ បាយដិន នៅសប្ដាហ៍ក្រោយនេះ
អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា នឹងធ្វើយុទ្ធនាការឃោសនានៅសប្តាហ៍ក្រោយនេះ ជួសមុខឱ្យលោក ចូ បាយដិន ដែលជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។ យោងតាមការចេញផ្សាយពីយុទ្ធនាការរបស់លោក បាយដិន បានឱ្យដឹងថា លោក អូបាម៉ា គ្រោងនឹងធ្វើការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយ ជួសមុខឱ្យលោក ចូ បាយដិន ដែលជាអតីតអនុប្រធានាធិបតី និងជាមិត្តជិតស្និទ្ធរបស់លោក នៅថ្ងៃពុធទី២១ ខែតុលា នៅក្នុងរដ្ឋ Pennsylvania ។

ព្រឹត្តិការណ៍នៅទីក្រុង Philadelphia នឹងត្រូវបានកត់សម្គាល់ថាជាលើកដំបូង ដែលលោក អូបាម៉ា បានចូលរួមដោយផ្ទាល់នៅក្នុងការប្រជែងយកសំឡេងរបស់បក្សនីមួយៗនេះ។ គួរឱ្យដឹងដែរថាអតីតប្រធានាធិបតីរូបនេះក៏ធ្លាប់បានបង្ហាញខ្លួននៅក្នុងវីដេអូយុទ្ធនាការរបស់លោក បាយដិន ហើយលោកធ្លាប់បានថ្លែងសុន្ទរកថាគន្លឹះមួយ នៅឯសន្និបាតជាតិប្រជាធិបតេយ្យនារដូវក្តៅនេះផងដែរ។ បើយោងតាមការស្ទង់មតិបានឱ្យដឹងថា ជិត ៤ឆ្នាំ តាំងពីលោក បារ៉ាក់ អូបាម៉ា នៅកាន់តំណែង លោកនៅតែស្ថិតក្នុងចំណោមឥស្សរជនដែលមានប្រជាប្រិយបំផុតនៅក្នុងនយោបាយអាមេរិក។ ប្រជាប្រិយរបស់លោក អូបាម៉ា ក៏មិនចាញ់អ្នកបន្ដវេនពីលោកគឺលោក ដូណាល់ ត្រាំ នោះដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ CNBC