ពាក្យចចាមអារាមច្រើនពេក! ទីបំផុត វឌ្ឍនាការ សម្រេចចិត្តបង្ហោះសារមួយបញ្ជាក់អំពីអនាគតរបស់រូបគេតែម្ដង
- June 13, 2018
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាកីឡាករ ចាន់ វឌ្ឍនាការ បានបង្ហោះសារមួយបង្ហើបពីអនាគតរបស់គេ ធ្វើអោយអ្នកគាំទ្រជាច្រើនកំពុងរង់ចាំយ៉ាងអន្ទះសារ។

កាលពីដើមខែ ឧសភា កន្លងទៅកីឡាករ ចាន់ វឌ្ឍនាការ ត្រូវបានក្លឹប PAHANG FA បញ្ចប់កុងត្រាមុនកិច្ចសន្យា ដោយសារតែខ្សែប្រយុទ្ធរូបនេះបង្ហាញទំរង់លេងមិនសូវល្អ ធ្វើអោយគ្រូបង្វឹករបស់ក្លឹប PAHANG FA មិនពេញចិត្តទើបសម្រេចចិត្តបញ្ចប់កុងត្រាជាមួយនឹង វឌ្ឍនាការ តែម្ដង។
កាលពីថ្មីៗនេះមានដំណឹងជាច្រើនលេចលឺថាខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ កំពុងត្រូវបានក្លឹប Home United និងក្លឹប Chiang Rai United ទាក់ទងធ្វើអោយអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ ជាច្រើនរង់ចាំលទ្ធផលយ៉ាងអន្ទះសារ។ ប៉ុន្ដែកាលពីម្សិលមិញនេះ សមីខ្លួនផ្ទាល់គឺខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាការ បានបង្ហោះសារមួយនៅក្នុងបណ្ដេញសង្គមហ្វេកប៊ុកដោយបញ្ជាក់អំពីអនាគតរបស់លោកផ្ទាល់។ នៅក្នុងសារនោះមានអត្ថន័យដូចតទៅ៖ សួស្ដីបងប្អូនទាំងអស់គ្នា! សុខសប្បាយជាទេ? សង្ឃឹមថាសុខសប្បាយទាំងអស់គ្នា។ សម្រាប់ខ្ញុំវិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំសង្កេតឃើញមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញអនាគតរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់បញ្ជាក់ថាខ្ញុំកំពុងស្ថិតនៅរាជធានីភ្នំពេញ និងមិនមានការទៅហាត់ឬទៅធ្វើតេស្តនៅក្លិបណាទេ ហើយក៏មិនទាន់អូខេជាមួយក្លិបណានោះដែរ។ សូមបងប្អូនកុំយល់ច្រឡំ។ ខ្ញុំអាចបង្ហើបបានយ៉ាងខ្លីថាខ្ញុំកំពុងចរចាជាមួយក្លិបបរទេសពិតមែន ប៉ុន្តែមិនមែនក្លិបដែលបងប្អូននិងព័ត៌មានមួយចំនួនលើកឡើងនោះឡើយ។ ខ្ញុំនឹងប្រកាសជាផ្លូវការលើទំព័រហ្វេសប៊ុករបស់ខ្ញុំនេះនៅពេលណាការចរចាឈានដល់ការព្រមព្រៀង១០០%។ សូមអរគុណចំពោះការស្រលាញ់និងការយកចិត្តទុកដាក់របស់បងប្អូនទាំងអស់គ្នាមកលើរូបខ្ញុំ។ សូមប្រកបដោយសំណាងល្អនិងជោគជ័យទាំងអស់គ្នា៕

បុត្រ
- Share This Post:






