អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកមានទំនុកចិត្តខ្ពស់ជាមួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលប្រទេសចិនជាអ្នកបង្កើតឡើង

BY
autoadmin
October 17, 2020

នៅក្នុងសុន្ទរកថាសាធារណៈមួយ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកមានទំនុកចិត្តអំពីសុវត្ថិភាពនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលបង្កើតដោយប្រទេសចិន។ លោកប្រធានាធិបតីបាននិយាយថា៖«អ្នកទាំងអស់គ្នាកំពុងសួរខ្ញុំថា តើវ៉ាក់សាំងមកពីចិនមានសុវត្ថិភាពដែរឬទេ? ខ្ញុំអាចនិយាយបានថា ប្រទេសចិនគឺជាប្រទេសដ៏ទំនើបមួយ ហើយគេមានអ្វីទាំងគ្រប់យ៉ាង ដែលសេចក្ដីសុច្ចរិតរបស់ពួកគេនឹងត្រូវបានការពារយ៉ាងពេញលេញ តាមរយៈសមិទ្ធិផលរបស់ពួកគេ»។

ថ្លែងទៅកាន់ Inquirer.net លោកប្រធានាធិបតីបានសារភាពថា លោកកំពុងរង់ចាំវ៉ាក់សាំងដែលបង្កើតដោយប្រទេសចិន ឬរុស្ស៊ី ដោយបន្ថែមថា៖«ខ្ញុំរីករាយក្នុងការបើកផ្លូវរបស់ខ្ញុំ ពីព្រោះខ្ញុំមានទំនុកចិត្តលើវ៉ាក់សាំងរបស់ពួកគេ»។ យ៉ាងណាថ្មីៗនេះអង្គការសុខភាពពិភពលោក (WHO) ក៏បានបង្ហាញថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 អាចនឹងមាននៅចុងឆ្នាំ២០២០ ដែលផ្ទុយពីជំនឿពីមុនដែលថា វ៉ាក់សាំងប្រហែលជាមិនអាចប្រើបានទេ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១។

រហូតមកដល់ពេលនេះវ៉ាក់សាំងពិសោធន៍ចំនួន ៩ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃការគ្រោងទុករបស់កម្មវិធី COVAX ដែលត្រូវបានដឹកនាំដោយអង្គការសុខភាពពិភពលោក។ ប៉ុន្មានថ្ងៃកន្លងមកនេះប្រទេសចិនបានចូលរួមជាផ្លូវការជាមួយកម្មវិធី COVAX មួយនេះ ដែលវាមានគោលបំណង ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំង COVID-19 ចំនួន ២ ពាន់លានដូស នៅដំណាច់ឆ្នាំ២០២១។ ជម្រាបដែរថានេះមិនមែនជាលើកទីមួយទេ ដែលលោក រ៉ូឌ្រីហ្គោ ឌូទើតេ បង្ហាញពីបំណងចង់ទិញវ៉ាក់សាំងពីប្រទេស ចិនឬរុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: