Concert សម័យកូវីដ ទាំងតារាចម្រៀង និងអ្នកចូលរួម គឺត្រូវនៅក្នុងថង់បា្លស្ទិកទាំងអស់គ្នា ដើម្បីរក្សាគំលាតសង្គម
អាមេរិក៖ ក្រុមតន្ត្រីរ៉ុកដ៏ល្បីរបស់អាមេរិកគឺក្រុម The Flaming Lips បានរៀបចំការប្រគុំតន្ត្រីរបស់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងសម័យកាលកូវីដ ១៩ ដោយអ្នកចូលរួមនិងក្រុមតន្ត្រីករទាំងអស់ត្រូវតម្រូវឲ្យស្ថិតនៅក្នុងប្លាស្ទិកដែលមានរាងមូលធំមួយដាច់ៗពីគ្នាដើម្បីររក្សាគំលាតសង្គមក្នុងអំឡុងពេលនៃការប្រគុំតន្ត្រីនោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា ការប្រគុំតន្ត្រីត្រូវបានរៀបចំឡើងនៅក្នុងទីក្រុង Oklahoma រដ្ឋ Oklahoma សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា តាមធម្មតាកន្លែងដែលគេបានរៀបចំការប្រគុំតន្រ្តីនោះអាចផ្ទុកមនុស្សសរុបរហូតដល់ ៣ ៥០០ នាក់ឯណោះ តែយ៉ាងណាក្តីការប្រគុំតន្រ្តីដ៏ពិសេសមួយនេះបានអនុញ្ញាតឲ្យមានអ្នកចូលរួមត្រឹមតែ ១០០ នាក់ប៉ុណ្ណោះ។

អ្នកចូលទស្សនាការប្រគុំតតន្ត្រីទាំងអស់រួមទាំងតន្ត្រីករផង ត្រូវតែស្ថិតនៅក្នុងប្លាស្ទិកពិសេសមានរាងមូលមួយ ដើម្បីរក្សាគំំលាត់សង្គម ខណៈពួកគេនៅតែដកដង្ហើមនិងរីករាយជាមួយតន្ត្រីបានជាធម្មតាពេលពួកគេកំពុងស្ថិតនៅក្នុងប្លាសិ្ទកនោះ។ ឥរិយាបថនេះត្រូវបានគេមើលឃើញថា គឺជាគំនិតប្រកបដោយភាពច្នៃប្រឌិដ្ឋខ្ពស់មួយ ព្រោះវាជាការជួបជុំក្នុងចំណោមមនុស្សដ៏ច្រើន តែអាចធានាបាននូវសុវត្ថិភាពខ្ពស់ពីការចម្លងជំងឺកូវីដ ១៩។ សាធារណៈជនជាច្រើនបានបញ្ចេញមតិថា នៅពេលអនាគតការប្រគុំតន្ត្រីនៅគ្រប់ទីកន្លែងអាចនឹងមានទម្រង់ដូចគ្នានេះ ប្រសិនបើជំងឺកូវីដ ១៩ មិនទាន់រលាយបាត់នោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖


អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail