ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រជាជនហុងកុងកំពុងតែពិបាករកផ្ទះស្នាក់នៅ ដោយសារតម្លៃនៃការជួល និងទិញឡើងថ្លៃកប់ពពកខ្ពស់ពេក

    BY Khmernote Media June 18, 2018
    ប្រជាជនហុងកុងកំពុងតែពិបាករកផ្ទះស្នាក់នៅ ដោយសារតម្លៃនៃការជួល និងទិញឡើងថ្លៃកប់ពពកខ្ពស់ពេក

    ការសិក្សាមួយបានរកឃើញថា ដោយសារតែតម្លៃនៃការជួលផ្ទះ និងតម្លៃអចលនវត្ថុផ្សេងៗក្នុងទីក្រុងហុងកុងឡើងថ្លៃខ្ពស់នោះ ក្រុមយុវជនក្មេងៗ ដែលមានវិជ្ជាជីវៈការងារត្រឹមត្រូវក្នុងទីក្រុងមួយនេះ កំពុងរស់នៅក្នុងស្ថានភាពលំបាក ឬអាចនិយាយបា​នថា ការរស់របស់ពួកគេកំពុងស្ថិតនៅក្នុងការគំរាមគំហែងនៅឡើយ។ ការសិក្សាបានរកឃើញថា យុវជនក្មេងតែទើបរៀនចប់ពី សាលកវិទ្យាល័យ និងទើបចាប់ផ្តើមធ្វើការងារនោះ ពួកគេមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅឲ្យបានល្អប្រសើរនោះទេ។

    ជាក់ស្តែងភាគច្រើនពួកគេត្រូវជួលបន្ទប់គេង ឬអាផាតមិនរស់នៅរួមគ្នា អ្នកខ្លះរស់នៅក្នុងបន្ទប់ជួល ដែលមានរាងដូចប្រអប់បួនជ្រុងមួយអីចឹង អ្នកខ្លះត្រូវរស់នៅក្នុងផ្ទះតូចដែលអាចដាក់បានត្រឹមគ្រែមួយ និងកន្លែងដាក់ឥវ៉ានបន្តិចប៉ុណ្ណោះ ឬរស់នៅក្នុងបន្ទប់ដែលមានគ្រែនៅពីលើគ្នាជាដើម។ ក្នុងការស្ទង់មតិយុវជនម្នាក់ដែលមានឈ្មោះថា Adrian Law អាយុ២៥ឆ្នាំ មានមុខរបរជាបុគ្គលិកហិរញ្ញវត្ថុបានឲ្យដឹងថា កាលពី២ឆ្នាំចុងក្រោយនេះគាត់បានចំណាយអស់ប្រាក់ចំនួន ៧៦៥,០០០ដុល្លារ សម្រាប់ទិញផ្ទះសមល្មមមួយតម្រូវតាមសមាជិកគ្រួសាររបស់គាត់ ដែលគាត់ត្រូវបង់រំលស់ផង និងគ្រួសារជួយបង់ខ្លះផង។

    ចំណែកឯយុវជនម្នាក់ទៀតវិញមានឈ្មោះថា Jezz Ng អាយុ២៩ឆ្នាំ ជាគ្រូបង្រៀន ដែលមានប្រាក់ខែជាមធ្យម ៤​,០០០ដុល្លារក្នុងមួយខែបានឲ្យដឹងថា គាត់មិនហ៊ានជួលផ្ទះតាមចិត្តគាត់ស្រលាញ់នោះទេ ព្រោះតម្លៃវាខ្ពស់ពេក ដូចនេះគាត់ត្រូវរកផ្ទះល្មមៗដែលមានតម្លៃចន្លោះត្រឹមពី ៤០០ ទៅ ៨០០ ដុល្លារ ទើបអាចទប់ទល់រួចជាមួយនឹងប្រាក់ខែរបស់គាត់បាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay