អន្តរជាតិ

តុលាការថៃបង្គាប់ឱ្យផ្អាកស្ថានីយទូរទស្សន៍មួយ ជុំវិញការរាយការណ៍ទាក់ទងអំពីការតវ៉ានៅប្រទេសថៃ

BY
autoadmin
October 20, 2020

តុលាការថៃនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឱ្យផ្អាកស្ថានីយ៍ទូរទស្សន៍តាមអ៉ីនធឺណេតមួយ ដោយចោទប្រកាន់ថាវាបានរំលោភលើក្រឹត្យបន្ទាន់ ដែលត្រូវបានដាក់ឡើងក្នុងគោលបំណងបញ្ចប់ការតវ៉ា ដែលអូសបន្លាយអស់រយៈពេល ៣ខែ កន្លងមកនេះ។ ស្ថានីយទូរទស្សន៍នោះមានឈ្មោះថា Voice TV ហើយស្ថានីយក៏ត្រូវបានគេចោទប្រកាន់ថា បានរំលោភលើច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រទាក់ទងនឹងព័ត៌មានមិនពិតផងដែរ។

រំលឹកដែរថាប្រទេសថៃបានទទួលការរិះគន់ពីក្រុមសិទិ្ធមនុស្ស សម្រាប់ការហាមឃាត់ការធ្វើបាតុកម្ម និងការផ្សាយព័ត៌មាន ដែលគេមើលឃើញថាជាការបំផ្លាញដោយរដ្ឋាភិបាល ខណៈដែលខ្លួនព្យាយាមបញ្ចប់ការធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចានអូចា និងរបបរាជានិយមដ៏មានអំណាច។ យ៉ាងណាក៏ដោយលោក Rittikorn Mahakhachabhorn នាយកនៃស្ថានីយ៍ទូរទស្សន៍តាមអ៉ីនធឺណេត Voice TV បាននិយាយថា ខ្លួននឹងបន្តការចាក់ផ្សាយរហូតដល់ដីការបស់តុលាការមកដល់ដៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: