រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្តឹងក្រុមហ៊ុន Google ចំពោះការបំពានច្បាប់ប្រឆាំងនឹងសេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់
ក្រសួងយុត្តិធម៌អាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Google ដោយនិយាយថា ក្រុមហ៊ុននេះបានប្រើសិទ្ធិផ្តាច់មុខ ដើម្បីធ្វើឱ្យអន្តរាយដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារស្វែងរក និងការផ្សាយពាណិជ្ជកម្ម។ នាយកដ្ឋានបានដាក់ពាក្យបណ្តឹងទៅតុលាការស្រុកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដោយរួមជាមួយរដ្ឋចំនួន ១១ ផងដែរ។

នាយកដ្ឋានចោទប្រកាន់ក្រុមហ៊ុនស្រាវជ្រាវយក្សមួយនេះ ពីការឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឧបករណ៍ រួមមានទាំង Apple និង Samsung ដើម្បីធានាថា Google គឺជាកម្មវិធីស្វែងរកនៅលើឧបករណ៍របស់ពួកគេ។ ក្រុមហ៊ុន Google ត្រូវបានចោទប្រកាន់ផងដែរ ពីការប្រើប្រាស់ទិន្នន័យដែលទទួលបានពីសេវាកម្មស្វែងរក សម្រាប់អាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
នាយកដ្ឋាននិយាយថា ការអនុវត្តទាំងនេះ និងការប្រព្រឹត្តផ្សេងទៀត បង្កអន្តរាយដល់ការប្រកួតប្រជែង និងអ្នកប្រើប្រាស់។ ប៉ុន្តែយ៉ាងណា Google បដិសេធការចោទប្រកាន់នេះ។ គួរឱ្យដឹងដែរថា នាយកដ្ឋានបានស៊ើបអង្កេតក្រុមហ៊ុន Google ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិនិត្យមើលថា តើពួកគេកំពុងរារាំងការប្រកួតប្រជែងដោយយុត្តិធម៌ ឬយ៉ាងណា ខណៈដែលការស៊ើបអង្កេតអាចនាំឱ្យមានបណ្តឹងបន្ថែមទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK