អន្តរជាតិ

ពលរដ្ឋវៀតណាមជាង១០០នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ និងបាក់ដី

BY
autoadmin
October 21, 2020

វៀតណាម៖ យោងតាមកាកបាទក្រហមវៀតណាមបានឲ្យដឹងថា ពលរដ្ឋវៀតណាមជាច្រើនលាននាក់នឹងត្រូវប្រឈមជាមួយគ្រោះទឹកជំនន់ធ្ងន់ធ្ងរនិងអាចគំរាមគំហែងដល់អាយុជីវិតរបស់ពួកទៀតផង នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លោក Nguyen Thi Xuan ដែលជាប្រធានសមាគមនកាកបាទក្រហមប្រចាំនៅប្រទេសវៀតណាមបានឲ្យដឹងថា នៅក្នុងខែនេះមានពលរដ្ឋវៀតណាមជាង ១០០ នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះទឹកជំនន់និងបាក់ដី ហើយភាគច្រើននៃពលរដ្ឋដែលបានស្លាប់នោះគឺជាទាហាន។ លោកបានបន្តថា វៀតណាមនឹងត្រូវមានភ្លៀងធ្លាក់ជោគជាំជាច្រើនថ្ងៃបន្តបន្ទាប់ទៀត ដែលកត្តានេះនឹងបង្កឲ្យស្ថានភាពទឹកជំនន់នៅក្នុងប្រទេសវៀតណាមកាន់តែធ្ងន់ធ្ងរថែមមួយកម្រិតទៀត។

សូបបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់វៀតណាមក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ និងបានជនលិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជា ១៧៨ ០០០ខ្នង សម្លាប់សត្វមាន់ ទា ជ្រូក គោ របស់ប្រជាពលរដ្ឋប្រមាណជា ៧០០ ០០០ ក្បាល និងខណៈមកទល់នឹងពេលនេះនៅមានប្រជាពលរដ្ឋវៀតណាមជាច្រើននាក់កំពុងតែបាត់ខ្លួនរកមិនឃើញ។ នៅចំពោះមុខស្ថានភាពនេះ ​រដ្ឋាភិបាលវៀតណាមបានត្រៀមទូក យន្តហោះ ទីទួលសុវត្ថិភាព អាហារ ទឹកស្អាត និងថ្នាំពេទ្យជាច្រើនរួចហើយសម្រាប់ជួយពលរដ្ឋខ្លួនក្នុងករណីដែលពួកគេត្រូវប្រឈមនឹងគ្រោះទឹកជំនន់។ បើតាមសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមបានឲ្យដឹងថា មកទល់នឹងពេលនេះស្ថាប័នខ្លួនបានផ្ដល់ប្រាក់ឧបត្តម្ភចំនួន ៣២៥ ០០០ ដុល្លារអាមេរិកហើយសម្រាប់ជួយពលរដ្ឋវៀតណាមដែលរងគ្រោះដោយបញ្ហាទឹកជំនន់៕

 

អត្ថបទ៖ភក្តី

ប្រភព៖ BBC

Share This Post: