ឥណ្ឌូនេស៊ីនឹងដកទាហ៊ានរូបណា ដែលរកឃើញថាជាមនុស្សភេទទី៣ចេញពីក្របខណ្ឌយោធា
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Next Shark បានឲ្យដឹងថា ឥណ្ឌូនេស៊ីនឹងអនុវត្តច្បាប់យ៉ាងតឹងរឹងមួយនៅក្នុងស្ថាប័នយោធារបស់ខ្លួនគឺគេនឹងដកទាហ៊ានរូបណាដែលត្រូវបានគេរកឃើញថាជាមនុស្សភេទទី៣ចេញពីក្រមខណ្ឌយោធាតែម្តង។ បើតាមលោក Col. Sus Aidil ដែលជាអ្នកនាំពាក្យរបស់ស្ថាប័នយោធាឥណ្ឌូនេស៊ីបានឲ្យដឹងថា ទាហ៊ានភេទទី៣ដែលគេនឹងលុបឈ្មោះចេញពីក្រមខណ្ឌនោះគឺសំដៅលើក្រុមមនុស្សស្រីមានចរិតប្រុស មនុស្សប្រុសចរិតស្រី មនុស្សកែភេទ និងក្រុមមនុស្សស្រលាញ់ភេទដូចគ្នា។ អ្នកនាំពាក្យរូបនេះបានបន្តថា ឥរិយាបថរបស់ក្រុមមនុស្សភេទទី៣ទាំងនេះបានធ្វើឲ្យក្រមសីលធម៌វិជ្ជាជីវៈយោធាធ្លាក់ចុះ និងបានធ្វើឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នយោធាយ៉ាងខ្លាំងផងដែរ។

គួររម្លឹកជូនថា នាពេលកន្លងមកការជ្រើសរើសបេក្ខជនចូលបម្រើក្នុងវិស័យយោធាឥណ្ឌូនេស៊ីគឺគេមិនដែលបានគិតពីបញ្ហាខាងលើនេះឡើយ ដោយគេអនុវត្តតែលក្ខខណ្ឌសំខាន់ៗមួយចំនួនដូចជា គ្រប់អាយុ ១៨ ឆ្នាំ មានសុខភាពមាំមួន និងមានកាយសម្បទាគ្រប់គ្រាន់ជាដើម។ សូមបញ្ជាក់ជូនផងដែរថា ការសម្រេចអនុវត្តច្បាប់ខាងលើនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីមាននាយទាហ៊ានជាន់ខ្ពស់ភេទប្រុសម្នាក់បាន ធ្វើសកម្មភភាពរួមភេទជាមួយនឹងទាហ៊ានប្រុសម្នាក់ទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់នៅក្នុងកន្លែងធ្វើការតែម្តង ខណៈរឿងអាស្រូវមួយនេះត្រូវបានគេដឹងនិងយកទៅនិយាយតៗគ្នាពេញស្ថាប័នយោធាឥណ្ឌូនេស៊ី៕

អត្ថបទ៖ភក្តី
ប្រភព៖ Next Shark