អន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូង ៥នាក់ បានស្លាប់ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយ ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំង អំឡុងពេលកូវីដនេះ

BY
autoadmin
October 21, 2020

អាជ្ញាធរបាននិយាយថា មានមនុស្ស ៥នាក់ បានស្លាប់ បន្ទាប់ពីទទួលវ៉ាក់សាំងបង្ការជំងឺផ្តាសាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន ដែលវាកំពុងបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពរបស់វ៉ាក់សាំងកាន់តែខ្លាំងឡើង ខណៈប្រទេសនេះកំពុងរៀបចំកម្មវិធីវ៉ាក់សាំងរដូវរងា ក្នុងអំឡុងពេលនៃការរីករាតត្បាតនៃជំងឺ COVID-19 ។ អាជ្ញាធរបាននិយាយថា គ្មានហេតុផលណាដែលអាចជឿថា ការស្លាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងវ៉ាក់សាំងនោះទេ ប៉ុន្តែការស៊ើបអង្កេតមួយ ដែលរួមមានទាំងការធ្វើកោសល្យវិច័យកំពុងស្ថិតក្នុងដំណើរការ។

លោក Kim Gang-lip អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់សន្និសីទកាសែតនៅថ្ងៃនេះអំពីការស្លាប់ ដែលរួមមានក្មេងប្រុសអាយុ ១៧ឆ្នាំ និងបុរសម្នាក់អាយុ ៧០ឆ្នាំ។ ការស្លាប់នេះត្រូវបានប្រកាសឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ទើបតែបានដាក់ចេញនូវកម្មវិធីវ៉ាក់សាំងបង្ការថ្នាក់ជាតិបានប៉ុន្មានអាទិត្យប៉ុណ្ណោះ។ ការស្លាប់នេះត្រូវបានចុះផ្សាយគ្រប់ទំព័រមុខ ដែលធ្វើឱ្យកម្មវិធីផ្ដល់ជូនវ៉ាក់សាំងបង្ការត្រូវផ្អាកទៅវិញ។

កាលពីខែមុនក្រុមមន្ត្រីបានប្រកាសពីផែនការវ៉ាក់សាំងផ្តាសាយចំនួន ២០% បន្ថែមពីលើចំនួនចាស់កាលដូវរងារឆ្នាំមុន។ ពួកគេសង្ឃឹមថាផ្ដល់ជូនវ៉ាក់សាំងដល់ពលរដ្ឋចំនួន ៣០ លាននាក់ ក្នុងគោលបំណងដើម្បីការពារប្រព័ន្ធសុខាភិបាល ដែលកំពុងពេញដោយអ្នកជំងឺ COVID-19 ។ វ៉ាក់សាំងរបស់កម្មវិធីចំនួន ៥លានដូស ក៏ត្រូវបានរកឃើញថា បានទុកចោលនៅអាកាសធាតុខាងក្រៅ ខណៈតែវ៉ាក់សាំងទាំងនេះត្រូវការជាចាំបាច់នៅក្នុងកន្លែងត្រជាក់ (ទូទឹកកក)។

ក្រុមមន្រ្តីបាននិយាយថា ប្រជាជន ៨.៣ លាននាក់ បានចាក់ថ្នាំបង្ការជំងឺផ្តាសាយដោយឥតគិតថ្លៃ ចាប់តាំងពីវាបានបន្ដឡើងនៅថ្ងៃទី១៣ ខែតុលា ដោយមានការធ្វើទុកបន្ទាប់ពីចាក់វ៉ាក់សាំងប្រហែល ៣៥០ ករណី។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ខ្ពស់បំផុតដែលទាក់ទងនឹងការចាក់វ៉ាក់សាំងជំងឺផ្តាសាយតាមរដូវគឺ ៦នាក់ កាលពីក្នុងឆ្នាំ២០០៥៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail

Share This Post: