ខ្មែរណូត

ស្វែងរក

  • កីឡា

    World Cup ឆ្នាំ 2018 នេះ ធ្វើឲ្យសហព័ន្ធបាល់ទាត់ FIFA ចំណេញលុយកប់ក្តោង ចូលដល់ខ្ទង់ពាន់លានដុល្លារ

    BY Khmernote Media June 14, 2018
    World Cup ឆ្នាំ 2018 នេះ ធ្វើឲ្យសហព័ន្ធបាល់ទាត់ FIFA ចំណេញលុយកប់ក្តោង ចូលដល់ខ្ទង់ពាន់លានដុល្លារ

    នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 នៅក្នុងប្រទេសរុស្សីនេះអ្នកចូលរួមឧបត្ថម្ភនៅក្នុងព្រឹតិ្តការណ៍មួយនេះគឺច្រើនហួសពីការរំពឹងទុករបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដល់ទៅ 10% ឯណោះ។

    ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2018 នឹងធ្វើឡើងនៅក្នុងទីក្រុង Moscow ប្រទេសរុស្សី នៅក្នុងរាត្រីនេះ ហើយត្រូវបានប៉ាន់ប្រមាណថា នឹងចំនួនទឹកប្រាក់បានប្រមាណ 6.1ពាន់លានដុល្លា ពោលគឺច្រើនជាង 10% ដែលសហព័ន្ធបាល់ទាត់ពិភពលោក​ FIFA បានប៉ានស្មានទុក ហើយច្រើនលើសលប់ជាងកាលពីប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ 2014 នៅឯប្រទេសប្រេស៊ីលទៅទៀត។

    សហព័ន្ធបាល់ទាត់ពិភពលោកដែលហៅកាត់ FIFA បានធ្វើតារាងមួយបញ្ជាក់អំពីចំណូលរកបានពីការឧបត្ថម្ភពីក្រុមហ៊ុនធំៗនានាចាប់តាំងពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2010 នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង។ ចំណូលរបស់ FIFA គឺមានឡើងចុះពីមួយឆ្នាំៗទៅមួយឆ្នាំ។ តោះទៅមើលពីស្ថិតិនៃចំណូលរបស់ FIFA ទាំងអស់គ្នា។

    បុត្រ

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay