ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីបំផុត នាយករដ្ឋមន្ត្រីថៃ សម្រេចលុបចោលច្បាប់គ្រាអាសន្ន

    BY autoadmin October 22, 2020
    ទីបំផុត នាយករដ្ឋមន្ត្រីថៃ សម្រេចលុបចោលច្បាប់គ្រាអាសន្ន

    យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចានអូចា បានប្រកាសលុបចោលច្បាប់គ្រាអាសន្នសម្រាប់ទីក្រុងបាងកក ហើយបទបញ្ជាដែលពាក់ព័ន្ធនឹងមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍តទៅ ដោយនិយាយថា អំពើហិង្សាបានបញ្ចប់ទៅហើយ។ សេចក្តីប្រកាសនេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Royal Gazette ។

    ការប្រកាសអាសន្នត្រូវបានចេញនៅថ្ងៃទី១៥ និង១៦ ខែតុលា ដើម្បីបញ្ឈប់បទល្មើសនានាប្រឆាំងនឹងស្ថាប័ន និងភាពវឹកវរ។ ការពិតទៅការប្រកាសនេះត្រូវបានកំណត់ឱ្យមានសុពលភាពរហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឯណោះ។ យ៉ាងណានៅថ្ងៃព្រហស្បតិ៍នេះ លោក ប្រាយុទ្ធ បាននិយាយថា ស្ថានភាពអំពើហឹង្សាបានបញ្ចប់ ហើយមន្រ្តីរដ្ឋាភិបាលអាចអនុវត្តច្បាប់ពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា។ ដូច្នេះលោកបានដកហូតក្រឹត្យបន្ទាន់ និងការប្រកាសទាក់ទង តម្រូវការ និងបទបញ្ជាដែលមានប្រសិទ្ធិភាពចាប់ពីពេលថ្ងៃត្រង់នេះតទៅ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: