ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួបទុក្ខផ្ទួនៗ! ថៃរងទុក្ខដោយសារកូវីដ១៩ផង គ្រោះទឹកជំនន់ផង ឥលូវជួបហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមទៀត សម្លាប់មនុស្ស៣នាក់ និងរបួសជាង៥០នាក់ (មានវីដេអូ)

    BY autoadmin October 23, 2020
    ជួបទុក្ខផ្ទួនៗ! ថៃរងទុក្ខដោយសារកូវីដ១៩ផង គ្រោះទឹកជំនន់ផង ឥលូវជួបហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមទៀត សម្លាប់មនុស្ស៣នាក់ និងរបួសជាង៥០នាក់ (មានវីដេអូ)

    ថៃ៖ ហេតុការណ៍ផ្ទុះហ្គាសដ៏ធំសម្បើមមួយបានកើតឡើងនៅក្នុងខេត្ត Samut Prakan ភាគខាងត្បូងប្រទេសថៃ ដែលហេតុការណ៍ត្រូវបានគេចាក់ទុកថា ជាហេតុការណ៍អាក្រក់ផ្ទួនៗសម្រាប់ប្រទេសថៃផងដែរ បន្ទាប់ពីថៃត្រូវប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ ជំនន់ទឹកភ្លៀង និងពេលចុងក្រោយនេះគឺបាតុកម្មដ៏ធំនៅក្នុងទីក្រុងបាងកកនិងតាមបណ្តាលខេត្តសំខាន់ៗមួយចំនួន។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ហេតុការណ៍បានកើតកាលពីល្ងាចថ្ងៃទី ២២ តុលាកន្លងទៅនេះ និងបានកើតឡើងដោយសារតែហ្គាសនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម Asia Industrial Estate Suvarnabhumi បានធ្លាយចេញពីទុយោដ៏ធំមួយរបស់ក្រុមហ៊ុន PTT និងក្រោយមកក៏បង្កឲ្យមានភ្លើងឆេះរាលដាលទៅដល់កន្លែងផ្ទុកហ្គាសសំខាន់ៗទើបមានហេតុការណ៍ផ្ទុះដ៏ធំសម្បើមនេះតែម្តង។

    ភ្លាមៗនៅក្រោយពេលកើតហេតុអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានរកឃើញពលរដ្ឋចំនួន ៣ នាក់ដែលរស់ក្បែរតំបន់កើតហេតុនោះបានស្លាប់បាត់បង់ជីវិត និងពលរដ្ឋចំនួន ៥០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ រហូតមកមកទល់នឹងពេលនេះសកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋនៅតែបន្តធ្វើឡើងដោយគេបានប្រើប្រាស់ក្រុមពន្លត់អគ្គិភ័យនិងក្រុមអ្នកសង្រ្គោះបន្ទាន់ជាច្រើននាក់ ខណៈខាងសមត្ថកិច្ចកំពុងព្យាយាមស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់សម្រាប់ជនរងគ្រោះផងដែរ៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Bangkok Post 

    Share This Post: