អន្តរជាតិ

សាំងហ្គាពួរបានបង្កើតឧបករណ៍តេស្ដរកជំងឺកូវីដ១៩ ថ្មីម៉្យាងដោយប្រើដង្ហើម ដែលអាចចេញលទ្ធផលត្រឹមតែ១នាទី

BY
autoadmin
October 23, 2020

ការធ្វើតេស្តរកជំងឺ COVID-19 គឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែវាមិនស្រួលនោះទេ ហើយក៏មានការឈឺចាប់ផងដែរ។ ការធ្វើតេស្ដដោយវិធីសាស្ត្រយកសំណាកត្រូវបានធ្វើឡើងភាគច្រើននៅទូទាំងពិភពលោក ប៉ុន្តែជាសំណាងល្អសម្រាប់ប្រទេសមួយចំនួន ជាមួយនឹងការជឿនលឿននៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ ពួកគេនឹងមិនចាំបាច់ប្រើវិធីសាស្ត្រពិបាកខ្លួននេះទៀតទេ។ ជាក់ស្ដែងនៅសាំងហ្គាពួរពួកគេបានបង្កើតជាឧបករណ៍តេស្ដរកជំងឺ COVID-19 ថ្មីម៉្យាង ដោយមិនចាំបាច់យកសំណាកទៀតឡើយ គឺគ្រាន់តែប្រើដង្ហើមសម្រាប់ការតេស្ដ ហើយលទ្ធផលនឹងចេញមកត្រឹមមួយនាទី។

សាកលវិទ្យាល័យជាតិសាំងហ្គាពួរ (NUS) ដែលជាអ្នកបង្កើតឧបករណ៍នេះឡើងបាននិយាយថា វាអាចពិនិត្យរកមើលជំងឺ COVID-19 ជាមួយនឹងភាពត្រឹមត្រូវរហូតដល់ ៩០% តាមរយៈការដកដង្ហើម នៅក្នុងការសិក្សាសាកល្បងរបស់ខ្លួនដោយមានអ្នកចូលរួមចំនួន ១៨០នាក់។ អ្វីដែលត្រូវការគឺគ្រាន់តែដកដង្ហើមតាមមាត់ដាក់ចូលក្នុងឧបករណ៍ ខណៈដែលឧបករណ៍គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យរកមើលវីរុស និងវិភាគលើសមាសធាតុសរីរាង្គដែលងាយនឹងរលាយ (VOC) របស់អ្នកជំងឺ។ ចំណែកលទ្ធផលវិញគឺត្រឹមតែ ៦០វិនាទី ដែលវានឹងជួយដល់ការតេស្ដឱ្យកាន់តែមានភាពរលូន និងឆាប់រហ័សនាពេលអនាគត៕

អត្ថបទ៖ លីដា
ប្រភព៖ Worldofbuzz , Channel News Asia

Share This Post: