យន្តហោះហ្វឹកហាត់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿង បានធ្លាក់នៅតំបន់ Alabama សម្លាប់អ្នកជិះនៅលើយន្តហោះចំនួន ២នាក់
អាជ្ញាធរបាននិយាយថា យន្តហោះហ្វឹកហាត់របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមួយគ្រឿង ដែលបានហោះចេញពីរដ្ឋ Florida បានធ្លាក់កាលពីថ្ងៃសុក្រ នៅក្នុងសង្កាត់មួយនៃតំបន់ Alabama ក្បែរ Gulf Coast ដោយបានសម្លាប់មនុស្សទាំង ២នាក់ ដែលនៅក្នុងយន្តហោះ។ លោក Zach Harrell អ្នកនាំពាក្យរបស់មេបញ្ជាការកងនាវាចរកងទ័ពជើងទឹកបាននិយាយថា អ្នកទាំង ២ បានជិះយន្តហោះហ្វឹកហាត់ T-6B Texan II ប៉ុន្តែមិនបានបញ្ចេញឈ្មោះភ្លាមៗទេ ហើយក៏មិនមានរបាយការណ៍ស្តីពីការរងរបួសនៅនឹងកន្លែងនោះដែរ។

អ្នកនាំពាក្យកងនាវាចរលោកស្រី Julie Ziegenhorn បាននិយាយថា យន្តហោះបានហោះចេញពីស្ថានីយអាកាស Naval Field Whiting Field ដែលមានចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ភាគឦសានក្រុង Pensacola រដ្ឋ Florida ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថា «យន្តហោះ T-6B បានធ្លាក់នៅ Foley នាម៉ោង ៥ល្ងាច នៅថ្ងៃនេះ ហើយអ្នកនៅលើយន្ដហោះមិនបានរស់រានពីការធ្លាក់នោះទេ។ យើងមិនទាន់ដឹងអំពីការស្លាប់ និងរបួសរបស់ជនស៊ីវិលនៅពេលនេះទេ។ ឈ្មោះអ្នកស្លាប់នឹងមិនត្រូវបានឱ្យដឹងទេរហូតដល់ ២៤ ម៉ោងបន្ទាប់ពីការជូនដំណឹង»៕




អត្ថបទ៖ លីដា
ប្រភព៖ Daily Mail