នៅចាំវីដេអូក្មេងស្រី២នាក់ ដែលឈ្លោះគ្នា វាយគ្នាក្នុងពិធីខួបកំណើត ផ្អើលពេញបណ្តាញសង្គមទេ? តាមពិតអ្នកទាំង២គឺជា…
ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះមានវីដេអូគួរឲ្យអស់សំណើចមួយដែលបង្ហាញពីការឈ្លោះគ្នារវាងក្មេងស្រីគួរឲ្យស្រលាញ់ចំនួន ២ នាក់ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម ហើយអ្នកដែលបានទស្សនាវីដេអូនេះរួចតែងអស់សំណើចនិងចង់ដឹងថា តើក្មេងស្រីទាំង ២ នាក់នេះជាអ្នកណាឲ្យប្រាកដ។ មុននឹងស្រាយចម្ងល់របស់ប្រិយមិត្ត យើងខ្ញុំសូមរម្លឹកហេតុការណ៍នេះបន្តិចសិនគឺរឿងរ៉ាវបានកើតឡើងនៅក្នុងថ្ងៃខួកកំណើតរបស់ក្មេងស្រីតូចម្នាក់ដោយក្នុងនាមនាងជាម្ចាស់កម្មពិធីនាងត្រូវជាអ្នកផ្លុំពន្លត់ភ្លើងទៀន តែយ៉ាងណាក្តីមុនពេលនាងត្រូវផ្លុំបន្តិចស្រាប់តែមានក្មេងស្រីម្នាក់ផ្សេងទៀតផ្លុំពន្លត់ទៀនជំនួសនាងបាត់។ សកម្មភាពនេះបានធ្វើឲ្យក្មេងស្រីជាម្ចាស់ខួបកំណើតយំនិងស្ទុះទៅបោចសក់ក្មេងស្រីម្នាក់ទៀតទាំងកំហឹង ខណៈក្មេងស្រីដែលបានលួចផ្លុំទៀតនរបស់គេនោះបានញញឹមនិងដើរចេញយ៉ាងរំភើយធ្វើដូចគ្មានរឿងអ្វីមួយកើតឡើងអីចឹង។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្មេងស្រីទាំង ២ នេះគឺជាបងប្អូនបង្កើតនឹងគ្នាដោយប្អូនស្រីមានឈ្មោះថា Maria Eduarda និងបងស្រីនាងមានឈ្មោះថា Maria Antonia ហើយបច្ចុប្បន្នពួកនាងកំពុងរស់នៅក្នុងប្រទេសប្រេស៊ីល។ តាមធម្មតាពួកនាងស្រលាញ់គ្នាណាស់ហើយជម្លោះដែលបានកើតឡើងចំពោះពួកគេនាងនោះគ្រាន់តែជាជម្លោះបែបកូនក្មេងគួរឲ្យអស់សំណើចមួយប៉ុណ្ណោះ ខណៈបន្តិចក្រោយមកពួកនាងបានប្រលែងគ្នាលេងជាធម្មតាវិញ។ សូមបញ្ជាក់ថា វីដេអូឈ្លោះគ្នារបស់ពួកនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក៕



អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz