លោក Elon Musk គ្រោងបំពាក់បណ្ដាញអ៉ីនធឺណេតនៅភពព្រះអង្គារ ដើម្បីឱ្យមនុស្សដែលរស់នៅទីនោះអាចរក្សាទំនាក់ទំនងជាមួយគ្នា
លោក Elon Musk បានបង្ហាញផែនការបង្កើតផ្កាយរណបមួយ ដែលនឹងផ្តល់អ៉ីនធឺណេតដល់មនុស្ស ១លាននាក់ នៅលើភពព្រះអង្គារ។ ស្ថាបនិករបស់ក្រុមហ៊ុន SpaceX រូបនេះជឿជាក់ថា ក្រុមហ៊ុនរបស់ខ្លួនអាចដើរតួយ៉ាងសំខាន់ក្នុងការធ្វើអាណានិគម និងបង្កើតទីក្រុងដែលមានមនុស្សរស់នៅលើភពព្រះអង្គារនេះ។

យោងតាមប្រធានក្រុមហ៊ុន SpaceX និងជា COO លោកស្រី Gwynee Shotwell បាននិយាយថា គំនិតនេះគឺដើម្បីរក្សាទំនាក់ទំនងមនុស្សដែលគ្រោងនឹងចាកចេញពីផែនដី ហើយទៅរស់នៅភពព្រះអង្គារ។ ពោលគឺនៅពេលដែលពួកគេបញ្ជូនមនុស្សពីផែនដីទៅកាន់ភពព្រះអង្គាររួចហើយនោះ ពួកគេនឹងត្រូវការការទំនាក់ទំនងជាមួយគ្នា។ ដូច្នេះលោកគិតថា វាសំខាន់ខ្លាំងណាស់ក្នុងការមានផ្កាយរណបដូចជា Starlink នៅភពក្រហមមួយនេះ។
លោក Musk តែងតែបញ្ចេញយោបល់អំពីបេសកកម្មរបស់គាត់ ដើម្បីនាំយកជីវិតទៅរស់នៅភពព្រះអង្គារ ហើយថ្មីៗនេះគាត់សង្ឃឹមថា នឹងបញ្ជូនយានអវកាស Starship របស់ SpaceX ជាលើកដំបូងទៅកាន់ភពព្រះអង្គារនៅឆ្នាំ២០២៤។ កាលពីខែមករាលោក Musk បានប្តេជ្ញាថា នឹងបញ្ជូនមនុស្សឱ្យបានប្រមាណ ១លាននាក់ ឱ្យទៅរស់នៅភពព្រះអង្គារត្រឹមឆ្នាំ២០៥០ ដោយធ្វើការដឹកមនុស្ស ១០០នាក់ ក្នុងមួយជើង និងប្រហែល ៣ជើងក្នុងមួយថ្ងៃ៕


អត្ថបទ៖ លីដា
ប្រភព៖ Unilad