ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុគ្រាន់តែជាតួលេខ! លោកតាអាយុ ៧១ ឆ្នាំជួបស្នេហ៍ពិតរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដែលទើបនឹងមានអាយុ ១៨ ឆ្នាំ

    BY autoadmin October 28, 2020
    អាយុគ្រាន់តែជាតួលេខ! លោកតាអាយុ ៧១ ឆ្នាំជួបស្នេហ៍ពិតរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដែលទើបនឹងមានអាយុ ១៨ ឆ្នាំ

    ឥណ្ឌូនេស៊ី៖ សម្រាប់ក្រុមបុរសនៅលីវមិនទាន់អាចមកដៃគូជីវិតបានអាចនឹងខ្មាស់លោកតាម្នាក់នេះ ដែលគាត់មានអាយុរហូតដល់ ៧១ ឆ្នាំទៅហើយ តែគាត់អាចស្វែងរកស្ត្រីវ័យក្មេងអាយុត្រឹម ១៨ ឆ្នាំម្នាក់មកធ្វើជាប្រពន្ធរបស់គាត់បានទៀត។ លោកតាសម្បូរស្នេហ៍រូបនេះត្រូវបានសារព័ត៌មាន World of Buzz រាយការណ៍ថា មានឈ្មោះ Abah Sarna ខណៈស្រីជាប្រពន្ធរបស់គាត់មានឈ្មោះថា Noni ហើយពិធីមង្គលការរបស់របស់ពួកគាត់ត្រូវបានរៀបចំឡើងនៅក្នុងក្រុង Subang Jaya នៃប្រទេសឥណ្ឌូនេស៊ី។

    ថ្បិតតែពួកគាត់មានអាយុខុសគ្នារហូតដល់ទៅ ៥៣ ឆ្នាំមែន តែពួកគាត់ស្រលាញ់គ្នាណាស់ ហើយពិធីមង្គលការរបស់ពួកគាត់ត្រូវបានរៀបចំឡើយដោយបើកចំហរនិងគោរពតាមច្បាប់យ៉ាងត្រឹមត្រូវទៀតផង។ យ៉ាងណាក្តី លោកតា Abah Sarna ត្រូវបានគេស្គាល់ថា ជាអ្នកមានមួយរូបហើយរូបគាត់បានជូនថ្លៃបណ្ណាការទៅខាងគ្រួសារកូនក្រមុំជាច្រើនមានដូចជា ម៉ូតូ PCX មួយគ្រឿង តុទូនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះចំនួន ២ ឡានដឹកទំនិញធំ មាសសុទ្ធទម្ងន់ ១១ ក្រាម និងប្រាក់ប្រមាណជា ២ ៤០០ រីងហ្គីត (៥៧៦ ដុល្លារអាមេរិក) ផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: