ក្មេងតូចម្នាក់ត្រូវជណ្ដើរយន្តកៀបជាប់លិង្គបង្កឲ្យមានភាពភ្ញាក់ផ្អើលពេញផ្សារទំនើប
ចិន៖ ក្មេងតូចអាយុ១ឆ្នាំម្នាក់ បានជួបគ្រោះថ្នាក់មិនគួរឲ្យជឿរមួយ គឺស្បែកនៅខាងចុងលិង្គរបស់គេត្រូវកៀបជាប់ក្នុងជណ្ដើរ យន្ត ដែលហេតុការណ៍បានបង្កឲ្យមានភាពតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង។ ក្មេងតូចជាជនរងគ្រោះមានឈ្មោះថា Kunkun ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។
ក្នុងថ្ងៃកើតហេតុក្មេងតូចបានទៅផ្សារជាមួយនឹងម្តាយរបស់គេ ដោយរូបគេបានស្លៀកខោ ដែលមានលក្ខណៈបើកចំហរនៅកន្លែងប្រដាប់ភេទ ហើយខណៈដែលម្តាយរបស់គេមិនបានយកចិត្តទុកដាក់ជាមួយគេពេលដើរលើជណ្ដើរយន្តនោះ ស្រាប់តែស្បែកចុងលិង្គរបស់គេត្រូវគាបជាប់ជាមួយនឹងកាំជណ្ដើរយន្តតែម្តង។ ភ្លាមនោះក្រុមអ្នកសង្គ្រោះបន្ទាន់បានមកដល់ និងបានចំណាយពេលយ៉ាងយូរទើបអាចជួយគេបាន។ បន្ទាប់មកក្មេងតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់មួយ ហើយរហូតមកទល់នឹងពេលនេះរូបគេនៅសម្រាក់នៅក្នុងមន្ទីរពេទ្យនៅឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail