ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខេត្តមួយរបស់ឥណ្ឌូនេស៊ីសម្រេចដាក់បញ្ចូលការលេងហ្គេម PUBG ជាសកម្មភាពខុសច្បាប់តំបន់

    BY autoadmin November 3, 2020
    ខេត្តមួយរបស់ឥណ្ឌូនេស៊ីសម្រេចដាក់បញ្ចូលការលេងហ្គេម PUBG ជាសកម្មភាពខុសច្បាប់តំបន់

    ឥណ្ឌូនេស៊ី៖  យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Jakarta Post បានឲ្យដឹងថា ការលេងហ្គេម PUBG នឹងត្រូវបានចាត់ទុកជាសកម្មភាពប្រឆាំងនឹងច្បាប់សាសនាក្នុងតំបន់ នៅក្នុងខេត្ត Aceh នៃប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ជូនដែរថា ខេត្ត Aceh គឺខេត្តមួយមានការអនុវត្តច្បាប់សាសនាឥស្លាមយ៉ាងតឹងរឹង ដោយកន្លងមកគេបានសង្កេតឃើញថា ពលរដ្ឋនៅក្នុងខេត្តដែលបានប្រព្រឹត្តិខុសនឹងច្បាប់សាសនាដូចជា រួមភេទមុនរៀបការ ផិតក្បត់ប្តីឬប្រពន្ធ លេងល្បែងស៊ីសង ឬផឹកគ្រឿងស្រវឹងជាដើម នឹងត្រូវបានគេដាក់ទណ្ឌកម្មដោយការវាយនឹងខ្សែតីនៅទីសាធារណៈ ដើម្បីឲ្យសាធារណៈជនបានឃើញ និងមិនហ៊ានអនុវត្តតាមទៀតផង។

    ដោយឡែកសម្រាប់ការលេងហ្គេមទូរស័ព្ទដ៏មានប្រជាប្រិយភាព PUBG នេះវិញ ត្រូវបានក្រុមអ្នកជំនាញសាសនាឥស្លាមនៅក្នុងខេត្ត Aceh គិតថា វាមានលក្ខណៈលើកទឹកចិត្តឲ្យអ្នកលេងមានគំនិតហិង្សាបែបបំផ្លាញ ហើយនិន្នាការនេះអាចជំរុញឲ្យយុវជនក្មេងៗយក​តម្រាប់តាម ដែលវាអាចប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ ដូច្នេះហើយទើបក្រុមអ្នកជំនាញនៅក្នុងខេត្ត Aceh សម្រេចដាក់បញ្ចូលការលេងហ្គេម PUBG ជាសកម្មភាពផ្ទុយនឹងច្បាប់ Qanun Jinayat ដែលជាច្បាប់សាសនាក្នុងតំបន់របស់ពួកគេ ហើយអ្នកដែលបំពានច្បាប់នេះនឹងត្រូវទទួលទោសជាការវាយនឹងខ្សែតីនៅទីសាធារណៈផងដែរ។ មិនត្រឹមតែហ្គេម PUBG មួយមុខទេ ការពិតទៅរាល់ហ្គេមណាដែលជាលក្ខណៈហិង្សា និងគំរូមិនល្អ គឺសុទ្ធតែត្រូវបានខេត្តហាមឃាត់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះ ហ្គេម PUBG ត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើនដូចជា ចិន ហ្ស៊កដានី នេប៉ាល់ អ៊ីស្រាអែល អ៊ីរ៉ាក់ និងឥណ្ឌា៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: