ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការ NASA បានប្រកាសថា ពួកគេបានរកឃើញម៉ូលេគុលទឹកនៅលើភពព្រះច័ន្ទ

    BY autoadmin October 27, 2020
    អង្គការ NASA បានប្រកាសថា ពួកគេបានរកឃើញម៉ូលេគុលទឹកនៅលើភពព្រះច័ន្ទ

    អង្គការ NASA បានបញ្ជាក់ពីវត្តមានម៉ូលេគុលទឹកនៅលើផ្ទៃរបស់ភពព្រះច័ន្ទ ដែលជារបកគំហើញថ្មីមួយដែលបង្ហាញថា សមាសធាតុគីមីដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតនៅលើផែនដីមួយនេះ អាចមាននៅពាសពេញភពព្រះច័ន្ទច្រើនជាងទឹកកក ដែលធ្លាប់ត្រូវបានគេរកឃើញនៅតំបន់ងងឹត និងត្រជាក់របស់ភព។

    លោក Jim Bridenstine អ្នកគ្រប់គ្រងរដ្ឋបាលអង្គការ NASA បាននិយាយថា៖«យើងនៅមិនទាន់ដឹងថា តើយើងអាចប្រើវាជាធនធាននេះបានឬទេ» ប៉ុន្តែលោកបានបន្ថែមថា ការស្វែងយល់បន្ថែមអំពីទឹកគឺមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិក ដែលវាគ្រោងធ្វើការស្រាវជ្រាវបន្ថែមទៀតនៅពេលអនាគត។

    របកគំហើញនេះបានមកពីតារាវិទូសង្កេតការណ៍ Stratospheric Observatory for Infrared Astronomy ឬ SOFIA របស់ទីភ្នាក់ងារអវកាស ដែលវាអាចប្រើកែវពង្រីកដ៏ធំរបស់ខ្លួនចូលទៅក្នុងបរិយាកាសផែនដីបានក្នុងរយៈកម្ពស់រហូតដល់ ៤៥,០០០ហ្វីត។ កម្ពស់ទាំងនោះអនុញ្ញាតឱ្យអ្នកស្រាវជ្រាវពិនិត្យមើលវត្ថុក្នុងលំហ ដោយមិនមានការរំខានពីចំហាយទឹកនោះឡើយ។

    ម៉ូលេគុលទឹកស្ថិតនៅក្នុងដីក្រហូង Clavius ដែលជាដីក្រហូងធំនៅអឌ្ឍគោលខាងត្បូងនៃព្រះច័ន្ទ។ ដើម្បីរកមើលម៉ូលេគុល តារាវិទូសង្កេតការណ៍ SOFIA បានប្រើកាមេរ៉ាអ៉ីនហ្វ្រារ៉េដពិសេសមួយ ដែលអាចដឹងរវាងរលកជាក់លាក់ 6.1 មីក្រូម៉ែត្រ និងគីមីក្រុមតែមួយជាមួយទឹកគឺ Hydroxyl ឬ OH ។

    ទីភ្នាក់ងារ NASA បាននិយាយថា ទិន្នន័យពីទីតាំងនេះបង្ហាញពីការប្រមូលផ្តុំម៉ូលេគុលទឹកពី ១០០ ទៅ ៤១២ ppm (parts per million) ដែលស្មើនឹងទឹកដបចំណុះ១២អោន ក្នុងដីមួយម៉ែត្រគូប ដែលមានពាសពេញផ្ទៃលើរបស់ព្រះច័ន្ទ។ លោក Casey Honniball អ្នកដឹកនាំការស្រាវជ្រាវអំពីរបកគំហើញនេះបាននិយាយថា នេះមិនមែនជាទឹកភក់ទេ ប៉ុន្តែផ្ទុយទៅវិញម៉ូលេគុលទឹកដែលរាលដាលពាសពេញទីនោះ ដូច្នេះវាមិនបង្កើតជាទឹកកក ឬទឹករាវទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NPR

    Share This Post: