អន្តរជាតិ

ព្រះអង្គម្ចាស់ Azim ដែលជាបុត្រាទី២ របស់ស្តេចស៊ុលតង់ប្រ៊ុយណេ បានសោយទិវង្គតក្នុងព្រះជន្មាយុ ៣៨វស្សា

BY
autoadmin
October 27, 2020

ព្រះអង្គម្ចាស់ Azim ដែលជាបុត្រារបស់ស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ និងជាបុគ្គលល្បីល្បាញមានកេរ្តិ៍ឈ្មោះនៅហូលីវូតក្នុងនាមជាអ្នកផលិតខ្សែភាពយន្ត ក៏ដូចជា ជាទាយាទទី៤ ដែលអាចស្នងរាជ្យបល្ល័ង្កនៃប្រទេសប្រ៊ុយណេ បានសោយទិវង្គតកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងព្រះជន្មាយុ ៣៨វស្សា។ ប៉ុន្តែយ៉ាងណារដ្ឋាភិបាលប្រ៊ុយណេ មិនបានបង្ហាញពីមូលហេតុនៃការសោយទិវង្គតរបស់ទ្រង់ទេ។

បុត្រាទី២ របស់ស្តេចស៊ុលតង់អង្គនេះត្រូវបានគេស្គាល់ជាទូទៅថា ជាម្ចាស់ផ្ទះរៀបចំពិធីជប់លៀងដ៏សម្បើមជាហូរហែ ជាមួយភ្ញៀវកិត្តិយសរួមមាន៖ តារាសម្ដែង Pamela Anderson, តារាចម្រៀង Janet Jackson និងតារាចម្រៀង Mariah Carey ។

ទ្រង់បានផលិតខ្សែភាពយន្តមួយចំនួន រួមទាំងរឿង «You’re Not You» ឆ្នាំ២០១៤ ដែលសម្តែងដោយ Hilary Swank ដោយបង្កើតអាជីពក្រៅម៉ោងនៅក្នុងឧស្សាហកម្មភាពយន្ត ទោះបីជាមានកំហឹងពីអន្តរជាតិចំពោះបិតារបស់ទ្រង់ លើការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងនៅក្នុងប្រទេសក៏ដោយ។ ពិធីបុណ្យសពរបស់ព្រះអង្គម្ចាស់ Azim បានធ្វើឡើងនៅថ្ងៃសៅរ៍ ហើយឥឡូវនេះនៅទូទាំងប្រទេសត្រូវចូលរួមកាន់ទុក្ខរយៈពេល ៧ថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: