ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបាននៅដាច់ដោយឡែកពីគេ បន្ទាប់ពីអង្គរក្សរបស់គាត់ម្នាក់ចេញរោគសញ្ញាថាឆ្លងជំងឺកូវី១៩

    BY autoadmin October 28, 2020
    ​វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបាននៅដាច់ដោយឡែកពីគេ បន្ទាប់ពីអង្គរក្សរបស់គាត់ម្នាក់ចេញរោគសញ្ញាថាឆ្លងជំងឺកូវី១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា វីរបុរសបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona ត្រូវបានផ្ដាច់ខ្លួននៅដាច់ដោយឡែកពីគេ បន្ទាប់ពីអង្គរក្សរបស់គាត់ម្នាក់ បានចាប់ផ្តើមបង្ហាញរោគសញ្ញានៃការឆ្លងជំងឺ COVID-19 ។ បុរសវ័យ ៥៩ឆ្នាំ ជិតចូលអាយុ ៦០ឆ្នាំរូបនេះ បានចាប់ផ្តើមនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់ ក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃអង្គារ បន្ទាប់ពីបានទាក់ទងជាមួយអង្គរក្សមួយនោះកាលពីថ្ងៃសៅរ៍។

    បច្ចុប្បន្នលោក Maradona មិនបង្ហាញរោគសញ្ញាអ្វីទេ ហើយគ្រោងតេស្ដរកជំងឺ COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ។ គាត់ត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ចំពោះជំងឺ COVID-19 ដោយសារតែសុខភាពមិនល្អបណ្តាលមកពីការប្រើគ្រឿងញៀន និងសេពគ្រឿងស្រវឹង និងបញ្ហាទម្ងន់របស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អង្គរក្សរបស់គាត់នឹងធ្វើការតេស្ដរកមេរោគនៅថ្ងៃនេះ បន្ទាប់ពីបានបង្ហាញរោគសញ្ញារួមមាន៖ គ្រុនក្តៅ និង បាត់បង់រសជាតិនិងក្លិន។

    ជម្រាបដែរថាលោក Maradona មានប្រវត្តិបញ្ហាសុខភាពច្រើន ដោយក្នុងឆ្នាំ២០០៤ គាត់ត្រូវសម្រាកនៅមន្ទីរពេទ្យ ដោយសារបញ្ហាបេះដូង និងផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងញៀនរបស់គាត់។ គាត់ក៏បានទទួលការវះកាត់លើបញ្ហាក្រពះ ២ដង ដើម្បីគ្រប់គ្រងទម្ងន់របស់គាត់ និងទទួលការព្យាបាលចំពោះការសេពគ្រឿងស្រវឹងច្រើនជ្រុលផងដែរ។ កាលពីខែមករាគាត់បានធ្វើការវះកាត់ដើម្បីបញ្ឈប់ការហូរឈាមក្នុងក្រពះ ហើយនៅខែកក្កដាក៏គាត់បានទទួលការវះកាត់ជង្គង់ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: