ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីនៅតួគី អ្នកស្លាប់កើនដល់៥១នាក់ហើយ និងរបួសជិត៩០០នាក់

    BY autoadmin November 2, 2020
    គ្រោះរញ្ជួយដីនៅតួគី អ្នកស្លាប់កើនដល់៥១នាក់ហើយ និងរបួសជិត៩០០នាក់

    តួគី៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីបានកើតឡើងដល់ ៥១ នាក់ហើយ ដែលចំនួនអ្នកស្លាប់ដ៏ច្រើនត្រូវបានរកឃើញបន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបន្តរករុករកនៅក្នុងអគារដែលបានដួលរលំចំនួន ៨ ផ្សេងទៀត។ គួរម្លឹកជូនថា កាលពីថ្ងៃយប់ថ្ងៃសុក្រ ទី ៣០ តុលា កន្លងទៅនេះមានគ្រោះរញ្ជួញដីកម្រិត ៧ រ៉ិចទ័រមួយបានកើតឡើងនៅក្នុងក្រុង Seferihisar  ខេត្ត Izmir នៃប្រទេសតួគី ហើយភ្លាមនោះគេបានរកឃើញមានមនុស្សស្លាប់ចំនួន ២ នាក់ប៉ុណ្ណោះ ។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់នេះបានធ្វើឲ្យមានអគារប្រមាណជា ៣០០ ត្រូវដួលរលំ ហើយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ៦ ០០០ នាក់ ដើម្បីស្វែករងជនគ្រោះដែលត្រូវកប់ក្រោមគំនរបាក់បែក។

    ទិន្នន័យដែលគេទើបទទួលបានចុងក្រោយនេះបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់ ៥១ នាក់ ហើយចំពោះអ្នករងរបួសវិញមានរហូតដល់ ៨៩៦ នាក់ដោយក្នុងនោះមានជាង ២០០ នាក់បានរងរបួសធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ខណៈអាជ្ញាធរបានព្យាករណ៍ថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ។ សូមបញ្ជាក់ជូនថា ខេត្ត Izmir របស់តួគីធ្លាប់មានគ្រោះរញ្ជួយដីជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ ហើយគ្រោះរញ្ជួយដីធ្ងន់ធ្ងរបំផុតនោះគឺបានកើតឡើងកាលពីឆ្នាំ ១៩៩៩ ដែលបានសម្លាប់មនុស្សសរុបរហូតដល់ ១៧ ០០០ នាក់ និងបង្កឲ្យមានអ្នករងរបួសរហូតដល់ជាង ១ ០០០ ឯណោះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ បាងកកប៉ុសិ៍្ត

    Share This Post: