តុលាការកំពូលសហរដ្ឋអាមេរិក បានបដិសេធការស្នើសុំរបស់គណបក្សសាធារណរដ្ឋ ដែលបានស្នើឱ្យបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Pennsylvania
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធការស្នើសុំរបស់គណបក្សសាធារណរដ្ឋ នៅរដ្ឋ Pennsylvania ដែលចង់ឱ្យមានការបញ្ឈប់ការរាប់សន្លឹកឆ្នោត ដែលមកយឺតក្រោយថ្ងៃបោះឆ្នោត។ ចៅក្រមតុលាការកំពូលលោក Samuel Alito បានបញ្ជាឱ្យរដ្ឋ Pennsylvania បន្តរក្សាសន្លឹកឆ្នោតដែលមកដល់យឺតដាច់ដោយឡែកនៅអំឡុងពេលនេះ ជាមួយនឹងការបញ្ជាក់ពីការសម្រេចចិត្តមួយនេះ។

ញត្តិបន្ទាន់ចុងក្រោយដែលផ្ដោតលើសន្លឹកឆ្នោតមកយឺត និងត្រូវបានតុលាការកំពូលច្រានចោលនេះ គឺបានដាក់ឡើងដោយគណបក្សសាធារណរដ្ឋ នៅពេលដែលបេក្ខភាពមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន បាននិងកំពុងតែផ្ដួលសំឡេងលោក ដូណាល់ ត្រាំ នៅរដ្ឋ Pennsylvania ។ សន្លឹកឆ្នោតទាំងនោះភាគច្រើនត្រូវបានគេជឿថាជាអ្នកគាំទ្រលោក បាយដិន ហើយក្រុមសាធារណរដ្ឋនិយាយថា ពួកគេគួរតែត្រូវបានគេដកសិទ្ធិក្រោមច្បាប់រដ្ឋ Pennsylvania ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia