ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមរាយការណ៍ថា ប្រទេសរបស់ខ្លួនមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃចំនួន…

    BY autoadmin November 4, 2020
    វៀតណាមរាយការណ៍ថា ប្រទេសរបស់ខ្លួនមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃចំនួន…

    នៅចន្លោះខែមករានិងខែតុលា គ្រោះថ្នាក់ចរាចរណ៍ចំនួន ១១,៦៥៣ លើក បានកើតឡើងនៅក្នុងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សចំនួន ៥,៤៥៦ នាក់ រងរបួសធ្ងន់ធ្ងរចំនួន ៣,៥២៣ នាក់ និងរងរបួសចំនួន ៥,១០៧ នាក់ផ្សេងទៀត។ ចំនួនគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ១៨.២% ការស្លាប់ថយចុះ ១៣.៦% ការរងរបួសធ្ងន់ធ្ងរថយចុះ ១៤.៣% និងរបួសស្រាលថយចុះ ២៤.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    ជាមធ្យមក្នុងរយៈពេល ១០ខែ ដំបូងនៃឆ្នាំនេះ ប្រទេសវៀតណាមបានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៨ដង ក្នុងមួយថ្ងៃ ដែលបានសម្លាប់មនុស្ស ១៨នាក់ និងរងរបួសចំនួន ២៩នាក់។ គួរឱ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ជាង ១៧,៦០០ បានកើតឡើងនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សជាង ៧,៦០០នាក់ របួសធ្ងន់ចំនួន ១៣,៦០០នាក់និង រងរបួសស្រាលប្រហែល ៨,៥០០នាក់ ផ្សេងទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖​ Vietnam Insider

    Share This Post: