ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសស្វីស ជុំវិញការបាញ់ប្រហារក្នុងទីក្រុង Vienna នាពេលថ្មីៗនេះ

    BY autoadmin November 4, 2020
    ជនសង្ស័យ ២នាក់ ត្រូវបានចាប់ខ្លួននៅប្រទេសស្វីស ជុំវិញការបាញ់ប្រហារក្នុងទីក្រុង Vienna នាពេលថ្មីៗនេះ

    ប៉ូលីសបាននិយាយថា បុរសវ័យក្មេងជនជាតិស្វីស ២នាក់ ត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង Zurich កាលពីថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ពាក់ព័ន្ធនឹងការបាញ់ប្រហារដ៏សាហាវនៅទីក្រុងវីយែន (Vienna)។ ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការស៊ើបអង្កេតរបស់ប៉ូលីសបានឈានដល់ការកំណត់អត្តសញ្ញាណបុរសអាយុ ១៨ឆ្នាំ និងអាយុ ២៤ឆ្នាំ ជាជនជាតិស្វីស» ដោយបន្ថែមថាបុរសទាំង ២នាក់ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃអង្គារនេះ នៅភាគឦសាននៃទីក្រុង Winterthur នៅក្នុងការសម្របសម្រួលជាមួយអាជ្ញាធរប្រទេសអូទ្រីស។

    សេចក្តីថ្លែងការណ៍បាននិយាយថា៖«វិសាលភាពនៃទំនាក់ទំនងរវាងមនុស្ស ២នាក់ ដែលត្រូវបានចាប់ខ្លួន និងអ្នកធ្វើឃាតដែលត្រូវបានចោទប្រកាន់បច្ចុប្បន្ន គឺជាប្រធានបទនៃការស៊ើបអង្កេត»។ គួររំលឹកដែរថា នៅក្នុងការបាញ់ប្រហារយ៉ាងសាហាវនៅទីក្រុងវីយែននោះ មានមនុស្ស ៤នាក់ ត្រូវបានគេសម្លាប់ ហើយប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ឈ្មោះថា Kujtim Fejzulai អាយុ២០ឆ្នាំ ដែលត្រូវបានគេពិពណ៌នាថា ជាអ្នកជួយក្រុមរដ្ឋអ៉ីស្លាមបើកការបាញ់ប្រហារជាមួយនឹងអាវុធ នៅក្នុងតំបន់ដ៏មមាញឹកមួយនៃរដ្ឋធានីរបស់អូទ្រីស មុនពេលត្រូវបានបាញ់សម្លាប់ដោយប៉ូលីស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: