ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកដែលបានចូលរួមបោះឆ្នោតនៅអាមេរិកមុនការបោះឆ្នោតផ្លូវការ បានកើនឡើងដល់ ១០០ លាននាក់ហើយ

    BY autoadmin November 4, 2020
    ចំនួនអ្នកដែលបានចូលរួមបោះឆ្នោតនៅអាមេរិកមុនការបោះឆ្នោតផ្លូវការ បានកើនឡើងដល់ ១០០ លាននាក់ហើយ

    ក្រុមអ្នកស្រាវជ្រាវអាមេរិកនិយាយថា មានមនុស្សជាង ១០០ លាននាក់ បានទៅចូលរួមបោះឆ្នោតមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកជាផ្លូវការចូលមកដល់។ គម្រោងរៀបចំការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា តួលេខគិតត្រឹមរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅអាមេរិក) សន្លឹកឆ្នោតសរុបមានចំនួនប្រហែល ៧៤ ភាគរយ នៃសន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៦។

    ប្រជាជនប្រមាណជាង ៦៥.២ លាននាក់ ត្រូវបានគេប៉ាន់ស្មានថាបានបោះឆ្នោតតាមអ៉ីមែល ហើយមានមនុស្សជាង ៣៥.៩ លាននាក់ផ្សេងទៀត បានទៅបោះឆ្នោតមុនកាលកំណត់។ សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យផ្លរីដា (Florida) លោក Michael McDonald គឺជាអ្នកដឹកនាំគម្រោងនេះ ហើយគាត់បាននិយាយថា ចំនួនទាំងនេះគឺជាចំនួនមនុស្សដែលបានទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការ។

    គម្រោងរៀបចំការបោះឆ្នោតក៏ប៉ាន់ស្មានដែរថា ចំនួនអ្នកទៅបោះឆ្នោតនឹងឈានដល់ ១៦០លាននាក់ ដែលជាកំណត់ត្រាថ្មីមួយ។ ចំណែកអត្រាអ្នកដែលទៅបោះឆ្នោតផ្ទាល់ក៏ត្រូវបានគេប៉ាន់ស្មានថា នឹងឈានដល់ ៦៧ ភាគរយ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: